លិខិតមិត្តអ្នកអាន៖ សំបុកមាន់បែបនេះ គ្រោះថ្នាក់ខ្លាំងណាស់

ចែករំលែក៖

ដូចដែលបានឃើញក្នុងរូបភាពនេះ ប្រសិនអ្នកជិះម៉ូតូមិនប្រយ័ត្នទេ អាចប្រឈមនឹងគ្រោះថ្នាក់ រហូតរបួស ឬបាត់បង់ជីវិតទៅតាមល្បឿនម៉ូតូ ។ រូបភាពនេះត្រូវមិត្តអ្នកអានចែកចាយបន្តគ្នានៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសបុក ដោយគេគ្រាន់តែប្រាប់ថា វាស្ថិតនៅលើកំណាត់ផ្លូវព្រះមុនីរ៉េត ម្តុំផ្សារដើមគ ។

...

អ្វីដែលខ្ញុំបាទ ក្នុងនាមមិត្តអ្នកអានម្នាក់ ចាប់អារម្មណ៍នោះគឺផ្លូវជង្ហុកតូចមួយនេះ អាចបង្កគ្រោះថ្នាក់ខ្លាំងណាស់ ។ នៅក្នុងស្ថានភាពផ្លូវរាបស្មើ ស្រាប់តែមានជង្ហុកនៅពីមុខបែបនេះ គឺនឹងបង្កគ្រោះថ្នាក់ដល់អ្នកដែលជិះម៉ូតូ ។ ប្រសិនបើអ្នកកំពុងតែបើកបរក្នុងល្បឿនលឿន ជង្ហុកជ្រៅបែបនេះ ធ្វើឲ្យអ្នកជិះម៉ូតូដួលប្រកាច់ប្រកិន ព្រោះតែមិនអាចគ្រប់គ្រងចង្កួតម៉ូតូបាន ។ មិនតែប៉ុណ្ណោះ នៅពេលដែលជិះលឿន បើទោះបីចង់គេច ក៏លំបាកនឹងគេចដែរ ។

ប៉ុន្តែមានមិត្តនៅក្នុងហ្វេសប៊ុកមួយចំនួនបានលើកឡើងថា គ្មាននរណាអាចជិះម៉ូតូលឿនបានទេ ក្នុងស្ថានភាពចរាចរណ៍មមាញឹកដូចសព្វថ្ងៃនេះ ។ ផ្ទុយទៅវិញ នៅក្នុងកំណាត់ផ្លូវដែលមានការកកស្ទះចរាចរណ៍រាល់ថ្ងៃនោះ វាកាន់តែលំបាកណាស់ទៅទៀត នៅពេលដែលអ្នកគ្រប់គ្នាព្យាយាមគេចជង្ហុកមួយនេះ ។ ម្យ៉ាងទៀតនៅពេលយប់ ដែលមានសភាពងងឹត អ្នកជិះម៉ូតូប្រើប្រាស់ល្បឿនលឿន គឺពិតជាប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់ ។

នៅរដូវវស្សា មិនមែនមានជង្ហុកតែមួយកន្លែងនេះទេ ។ តាមផ្លូវនានាក្នុងរាជធានីភ្នំពេញ សុទ្ធតែមានជង្ហុករបៀបនេះ ។ អាជ្ញាធរខណ្ឌអាចបើកយុទ្ធនាការក្នុងការលុបជង្ហុកតូចៗ ដូចដែលឃើញក្នុងរូបភាពនេះ ដោយមិនចាំបាច់ មានបញ្ជាពីថ្នាក់លើ ឬក៏ចំណាយថវិកាច្រើនសន្ធឹកសន្ធាប់ឡើយ ។ អាចនិយាយបានថា ត្រឹមតែស៊ីម៉ង់ត៍កន្លះបាវ ក៏លុបជង្ហុកបែបនេះបានដែរ ៕

55-5

44-6

ដោយ៖ ប្រជាពលរដ្ឋម្នាក់

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print