ក្មេងប្រុសអាយុ១១ឆ្នាំម្នាក់លង់ទឹកស្លាប់ខណៈម្តាយ​ឪពុកធ្វេសប្រហែសមួយភ្លែត បន្សល់នូវវិប្បដិសារីនិងក្តីសោកសង្រេង

ចែករំលែក៖

ខេត្តត្បូងឃ្មំុ៖ ក្មេងប្រុសម្នាក់បានលង់ទឹកស្លាប់ក្នុងស្រះចញ្ចឹមត្រីរបស់​ឪពុកម្តាយខ្លួន ហើយក៏បន្សល់ទុកនូវវិប្បដិសារីនិងក្តីសោកសង្រេងសំរាប់​ឪពុកម្តាយរបស់គេផងដែរ។

...

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១ៈ៣០នាទី រសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចស្រះទឹកអាហារដ្ឋានយីហោ ម្លប់ព្រីង ដែលមានទីតាំងនៅភូមិត្រពាំងឬស្សី ឃុំរកាពប្រាំ ស្រុក_ខេត្តត្បូងឃ្មុំ ។
លោក ឡុង សារិន អធិការរងនគរបាលស្រុកត្បូងឃ្មំុបានបញ្ជាក់ឲ្យដឹងថា ក្មេងប្រុសរងគ្រោះ ឈ្មោះ សែ ឆៃហុង អាយុ ១១ ឆ្នាំ ឪពុកឈ្មោះ សៅ សែ ម្តាយ ឈ្មោះ សុង លីហួង នៅភូមិកើតហេតុ បានលង់ទឹកស្លាប់ ក្នុងខណៈពេលចុះលេងទឹក ជាមួយក្មេងៗ ២នាក់ នៅក្នុងភូមិជាមួយ។

លោកបន្តថា តាមប្រភពព័ត៌មានកន្លែងកើតហេតុ បានឲ្យដឹងថា នៅវេលាម៉ោង ដូចខាងលើ កុមារារងគ្រោះ បាននាំំគ្នាចុះលេងទឹកស្រះ ដែលឪពុកម្តាយបានជីកចិញ្ចឹមត្រី មានទំហំ ១០ ម៉ x ១២ម ជម្រៅ ៤ម៉ នៅជាប់អាហារដ្ឋានរបស់ខ្លួន ជាមួយក្មេងប្រុសៗ ២នាក់ នៅភូមិជាមួយ ចំណែកឪពុកម្តាយកុមាររងគ្រោះ ជាប់រវល់ធ្វើការងារ នៅក្បែរនោះ ។ លុះក្មេងៗពីរនាក់ បានឡើងមកលើគោក ឪពុកកុមាររងគ្រោះ មិនឃើញកូន ក៏សួរទៅក្មេង ហើយក្មេងនោះបានប្រាប់ថា កូនរបស់គាត់ កំពុងជ្រមុជទឹក ហើយក៏ផ្អើលឆោរឡោ ចុះរាវរកកូន នៅក្នុងស្រះទឹក ក៏ឃើញកូនលង់ទឹកស្លាប់បាត់បង់ជីវិតទៅហើយ ។

លោកបានបញ្ជាក់បន្ថែមថា ករណីបន្ទាប់ពីបានទទួលព័ត៌មានភ្លាមកំលាំងសមត្ថកិច្ចជំនាញ នគរបាលស្រុកត្បូងឃ្មុំ សហការជាមួយគ្រូពេទ្យ បានចុះធ្វើការត្រួតពិនិត្យ សាកសព ឃើញថាជនរងគ្រោះពិតជាស្លាប់ដោយលង់ទឹកពិតមែន ហើយបានប្រគល់សពជូនឪពុកម្តាយចាត់ចែងធ្វើបុណ្យទានតាមប្រពៃណី៕​

image

image

ដោយ៖ វណ្ណះ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print