រាល់សម្ព័ន្ធមិត្ត ឬទំនាក់ទំនងអន្តរជាតិណាមួយ បានកើតឡើងដោយពឹងផ្អែកទៅលើ ផលប្រយោជន៍រៀងៗខ្លួន ហើយក៏ត្រូវបែកបាក់វិញដោយសារតែផលប្រយោជន៍ដូចគ្នា។ ដើម្បីបញ្ចៀសការខាតបង់របស់ខ្លួន ប្រទេសនោះអាចនឹងត្រូវប្រើប្រាស់សម្ព័ន្ធមិត្តគេយកចំណេញ។
ប្រធានាធិបតីរុស្ស៊ីលោកវ៉្លាឌឺមៀពូទីនបានបំពេញទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសចិននាថ្ងៃទី២៥ខែមិថុនា ដែលជាដំណើរទស្សកិច្ចលើកទី១៥ហើយរបស់លោកទៅកាន់ប្រទសជិតខាងចាប់តាំងពីលោកឡើងកាន់ដំណែងប្រធានាធិបតីរុស្ស៊ី។
អាចនិយាយបានថា រុស្ស៊ីនិងចិនបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីមជ្ឈដ្ឋានជុំវិញពិភពលោក ពិសេសក្នុងពេលដែលរុស្ស៊ីកំពុងតែធ្លាក់ចូលក្នុងភាពឯកកោក្រោយពេលលោកខាងលិចបានដាក់ទណ្ឌកម្មប្រទេសនេះពាក់ព័ន្ធនិងវិបត្តិក្នុងប្រទេសអ៊ុយក្រែន ។ ចំណែកចិនបានកាត់ផ្កាច់ខ្លួនចេញពីផ្នែកមួយនៃពិភពលោកដើម្បីពង្រីកនិងពង្រឹងអំណាចនៅសមុទ្រចិនភាគខាងត្បូង។
ចិនបានប្រឆាំងនិងយ៉ាងដាច់អហ័ង្ការទៅលើការសម្រេចរបស់តុលាការអាជ្ញាកណ្តាលអន្តរជាតិ លើករណីបណ្តឹងហ្វីលីពីន។ មិនត្រឹមតែប៉ុណ្ណោះចិនបានពង្រឹងកម្លាំងយោធានៅតំបន់សមុទ្រចិនភាគខាងត្បូងធ្វើឲ្យប្រទេសដែលមានវិវាទនៅក្នុងតំបន់បង្កើនការប្រុងប្រយ័ត្ន និងចំណាយប្រាក់ជាច្រើនដើម្បីការពារជាតិ។
មេដឹកនាំរុស្ស៊ីនិងចិនបានប្រកាសថា ទំនាក់ទំនងប្រទេសទាំងពីរស្ថិតនៅក្នុងដំណាក់កាល ល្អបំផុតមិនធ្លាប់មាន ពីមុនមក។ មិនត្រឹមតែប៉ុណ្ណោះប្រទេសទាំងពីរមានទំនុកចិត្តគ្នាយ៉ាងខ្លាំង ដោយរួមដំណើរលើផ្លូវតែមួយដើម្បីសម្រេចក្តីសុបិន្ត។
រុស្ស៊ីបានផ្សព្វផ្សានៅកំណត់ហេតុ ចំនួន៣០ដែលប្រទេសទាំងពីរបានចុះហត្ថលេខានៅក្នុងដំណើរទស្សនកិច្ចរបស់លោកពូទីន។ ប៉ុន្តែចំណុចដែលគេចាប់អារម្ភបំផុតនោះគឺកំណត់ហេតុទាំងនោះស្ថិតនៅក្នុងរង្វង់មានកំណត់ ដោយប្រទេសទាំងពីរមិនមានកិច្ចព្រៀមព្រៀងណាមួយដែលអាចអនុវត្តក្នុងពេលឆាប់ៗនោះឡើយ។
ទំនាក់ទំនងចិន រុស្ស៊ី ចាប់ផ្តើមពីសង្គ្រាម ការដណ្តើមទឹកដីនិងផលប្រយោជន៍
ទំនាក់ទំនង ពោពេញទៅដោយមនោសញ្ចេតនា របស់ប្រទេសទាំងពីរបានចាប់ផ្តើមឡើងពីសង្រ្គាមរវាងរុស្ស៊ីនិងជប៉ុនលើកទីមួយនៅឆ្នាំ១៨៩៤-១៨៩៥ ដោយលទ្ធផលគឺរុស្ស៊ីបានគ្រប់គ្រងផ្ទៃដីនៅតំនប់ ភាគខាងកើតឈៀងខាងជើងប្រទេសចិនធ្វើជាទីតាំង ហើយបានកសាងផ្លូវដែកនៅភាគខាងកើតប្រទេសចិន។
ក្រោយសង្គ្រាមរុស្ស៊ីជប៉ុនលើកទីពីបានកើតឡើងនៅឆ្នាំ១៩០៤-១៩០៥ ពេលនោះរុស្ស៊ីបានទទួលបរាជ័យ ពេលនោះរុស្ស៊ីបានបោះបង់តំបន់ដែលខ្លួនធ្លាប់គ្រប់គ្រង ហើយផ្លូវដែកនោះធ្លាក់ចូលក្នុងដៃជប៉ុនជាអ្នកគ្រប់គ្រង។
ឆ្នាំ១៩១៥ សិទ្ធិសញ្ញារុស្ស៊ី ចិន ម៉ុង បានចុះហត្ថលេខា ដោយផ្តល់សិទ្ធគ្រប់គ្រងទៅឲ្យចិននៅម៉ុងហ្គោលខាងក្រៅដែលមានពលរដ្ឋប្រមាណ៣សែននាក់រស់នៅ។ ទាំងរុស្ស៊ីនិងចិនសុទ្ធសឹងតែបានសម្រេចមិនបញ្ជូនកម្លាំងទាហានទៅកាន់ទីនោះឡើយ ហើយពលរដ្ឋចិនក៏ត្រូវបានហាមប្រាមចូលទៅរស់នៅក្នុងទីនោះ។គេអាចនិយាយបានថា តំបន់នោះគឺជាទីតាំងដ៏ល្អបំផុតសម្រាប់ប្រទេសទាំងពីរ។
ប្រសិនបើការធ្វើបដិវត្ដន៍សៀងហៃឆ្នាំ១៩១១ ផ្តួលរំលំរាជវង្សឆេងមិនទាន់ធ្វើឲ្យប្រទេសចិន ក្លាយជាប្រទេសមហាអំណាចនោះឡើយ ចំណែកបដិវត្តន៍ខែតុលា បានផ្ទុះឡើងនៅឆ្នាំ១៩១៧ធ្វើឲ្យប្រទេសរុស្ស៊ីបានងាកខ្លួនយ៉ាងឆាប់រហ័ស។
ប្រទេសចិនបានធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិល ដោយនៅលើប្រទេសចិនបានរដ្ឋាភិបាលពីរ ទីមួយគឺរដ្ឋាភិបាលនៅទីក្រុងប៉េកាំងដឹកនាំដោយលោក Yuan shikai ទទួលបានការគាំទ្រពីប្រទេសមហាអំណាច មួយទៀតគឺរដ្ឋាភិបាលដឹកនាំដោយលោក ស៊ុនយ៉ាតសេង នៅតំបន់ភាគខាងត្បូងប្រទេសចិន។
ទាំងនោះមិនទាន់គិតដល់តំបន់ ម៉ាន់ជូ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក Chang Tso Lin ដែលជាមេដឹកនាំផ្តាច់ការ។ នៅពេលដែលរដ្ឋាភិបាលទីក្រុងប៉េកាំងបានរំលាយ ទើបលោកChang Tso Lin មកកាន់ទីក្រុងប៉េកាំង នៅពេលនោះទើបធ្វើឲ្យ ការបញ្ចេញអំណាចត្រីកោណត្រូវបាត់បន្តិចម្តងៗ។
ចំណែកប្រទេសរុស្ស៊ីក្រោយការធ្វើបដិវត្តន៍ ខែតុលា ឆ្នាំ១៩២២ សហភាព សាធារណរដ្ឋសង្គមនិយមសូវៀត បានបង្កើតឡើង ពេលនោះមហាអំណាចថ្មីបានលេចចេញជារូបរាង។
នៅតំបន់ ម៉ានជូ នៅខែកញ្ញាឆ្នាំ១៩២០ រដ្ឋាភិបាលទីក្រុងប៉េកាំង ថ្មីបានប្រកាសបញ្ចប់សន្ធិសញ្ញាគ្មានតម្លាភាព ដែលបានចុះហត្ថលេខាជាមួយរុស្ស៊ី ដោយមិនទទួលស្គាល់តួនាទីរបស់ស្ថានទូតរុស្ស៊ីនៅតំបន់ Kudachev ការផ្តល់អទិភាពទៅលើពលរដ្ឋរុស្ស៊ីក៏ត្រូវលុបចោល ដោយសិទ្ធទាំងឡាយស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទីក្រុងប៉េកាំងវិញមិនមែនរុស្ស៊ីឡើយ។
នៅពេលនោះផ្លូវដែកនៅភាគខាងកើតប្រទេសចិន មិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ីទៀតឡើយគឺស្ថិតនៅក្រោមការគ្រប់គ្រង រួម ពលរដ្ឋចិន៥ រុស្ស៊ី៥ លើប្រព័ន្ធហិរញ្ញវត្ថុ ដោយមានក្រុមការពារជាជនជាតិចិន។ដូច្នេះផលប្រយោជន៍របស់សូវៀតនៅលើផ្លូវដែកនៅមិនមានទៀតឡើយ។
នៅតំបន់ Outer Mongolia (ម៉ុនហ្គោលី) ចិនបានចូលទៅកាន់ទីនោះទូទាត់ដណ្តើមផលប្រយោជនរបស់ខ្លួននៅក្នុងតំបន់នោះ។នៅពេលនោះតំបន់នោះស្ថិតនៅក្រុមការគ្រប់គ្រងដោយកម្លាំងរបស់លោក Ungern Stenberg ទើសស្ថានភាពនៅទីនោះអសន្តិសុខ។ មិនយូប៉ុន្មន កងទ័ពក្រហមស៊ូវៀត បានចូលទៅកាន់មុងហ្គោលីគ្រប់គ្រងនៅខែកក្កដាឆ្នាំ១៩២១ ពេលនេះលោក Ungern Stenbergត្រូវបានចាប់ខ្លួននិងប្រហារជីវិត្ត។
នៅខែវិច្ឆិកាឆ្នាំ១៩២១ សទ្ធិសញ្ញាស៊ូវៀត ម៉ុង ត្រូវបានចុះហត្ថលេខា ដែលជាការចាប់ផ្តើមកើតចេញមនៅប្រទេសម៉ុងហ្គោលីឯករាជ្យ ។ ប៉ុន្តែនៅមានតំបន់Urianghai ក្លាយទៅជាប្រទេសសាធារណរដ្ឋTannu –Tuva ស្ថិតនៅក្រោមការគ្រប់គ្រងរបស់សូវៀត។
រដ្ឋាភិបាលចិនក្រោយមកបានចាត់ទុកព្រិត្តិការ ម៉ុងហ្គោលីឯករាជ្យ គឺជាការឈឺចាប់របស់ចិន ដោយចិនមិនអាចគ្រប់គ្រងទីនោះបាន។
លោកស្តាលី(Stalin)នមិនជឿលោកម៉ៅសេទុង, ដោយសរសើរនិងសហប្រតិបត្តិការជាមួយ Chiang Kai-shek
(តលេខក្រោយ )៕
ដោយ មែវ សាធី