កន្លងមកក្រុមអ៊ិស្លាមបង្កើតរដ្ឋដែលមាន ដើមកំណើតមកពីប្រទេសបង់ក្លាដែសបាន គំរាមថា នឹងបើកការវាយប្រហារទៅលើ ប្រទេសរបស់ខ្លួនជាបន្តទៀតដោយចាត់ ទុកថា ការវាយប្រហារនោះគឺដោយសារតែរដ្ឋាភិបាលប្រទេសនេះបានដាក់គំនាប មកលើពួកគេ។
កាលពីថ្ងៃទី៧ ខែកក្កដា ក្រុមជ្រុល និយមមួយក្រុមបានគប់គ្រាប់បែកដៃទៅលើប៉ុស្តិ៍យាមកាមរបស់ប៉ូលិសមួយកន្លែងធ្វើឲ្យប៉ូលិស២នាក់ស្លាប់ និង៩នាក់ទៀត រងរបួស។ ជនដៃដល់២នាក់ក៏ស្លាប់ក្នុងហេតុការណ៍នេះដែរ។ ប៉ុន្តែហេតុការណ៍ នេះមិនទាន់មានក្រុមភេរវជនណាមួយ ប្រកាសថា បង្កហិង្សានេះទេ។ ហិង្សាកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពីហេតុការណ៍ចំណាប់ខ្មាំង២០នាក់ត្រូវបានសម្លាប់ កាលពីថ្ងៃសុក្រមុន។ ប៉ុស្តិ៍ប៉ូលិសដែលរងហិង្សានាថ្ងៃទី៧ ខែកក្កដា នោះគឺស្ថិតនៅ ក្រុង Kishoregonj ភាគខាងជើងប្រទេស ចម្ងាយ១៤០គីឡូម៉ែត្រពីទីក្រុងដាកា។ ប៉ុស្តិ៍យាមកាមមួយនេះស្ថិតនៅមិនឆ្ងាយ ប៉ុន្មានពីទីកន្លែងបុណ្យស្រាយបួសសាសនាអ៊ិស្លាមដែលមានមនុស្ស២សែននាក់ កំពុងជួបជុំគ្នានោះទេ។
បង់ក្លាដែសស្ថិតក្នុងស្ថានភាពអាសន្ន តាំងពីមានហិង្សាចំណាប់ខ្មាំងកាលពីថ្ងៃ សុក្រមក។ គិតពីដើមឆ្នាំមកឃាតកម្មទៅលើក្រុមបញ្ញវន្ត និងក្រុមអ្នកកាន់សាសនាផ្សេងពីសាសនាអ៊ិស្លាមបានកើនឡើងខ្ពស់។ ក្រុមជីហាដរដ្ឋអ៊ិស្លាម និងក្រុមអាល់កៃដាសុទ្ធតែនាំគ្នាប្រកាសថា បានបង្កឃាតកម្ម ទាំងនេះ ៕
ប្រែសម្រួល៖ ម៉ែវ សាធី