សមត្ថកិច្ចថៃចាប់បុរសជនជាតិខ្មែរម្នាក់ ព្រមទាំងថ្នាំញៀនជាង៦០០គ្រាប់នៅក្នុងទឹកដីរបស់គេ

ចែករំលែក៖

ប្រទេសថៃ៖ ជនជាតិខ្មែរម្នាក់ ដែលរស់នៅក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងជាមុខសញ្ញាចែកចាយគ្រឿងញៀនទ្រង់ទ្រាយធំ ត្រូវបានតម្រួតថៃប្រើល្បិចតាមវិធីញោះ ដាក់អន្ទាក់ដើម្បីឃាត់ខ្លួន ខណៈជនសង្ស័យខាងលើកំពុងនាំយកគ្រឿងញៀនទៅលក់អោយជនជាតិថៃតាមការសន្យា ។

...

ការឃាត់ខ្លួននេះបានប្រព្រឹត្តឡើងកាលពីវេលាម៉ោង ១០ព្រឹក ថ្ងៃទី១៣ ខែកក្កដាឆ្នាំ២០១៦ ត្រង់ចំណុចក្នុងបរិវេណមន្ទីរពេទ្យស្រុកតាផាយ៉ា ខេត្តស្រះកែវ ប្រទេសថៃបន្ទាប់ពីសមត្ថកិច្ចបានឃាត់ខ្លួន និងសាកសួរទៅលើមុខសញ្ញាចែកចាយគ្រឿងញៀនបន្តដែលបានទិញពីជនជាតិខ្មែររូបនេះ នាពេលកន្លងមក ។

យោងតាមរបាយការណ៍របស់ក្រុមតម្រួតថៃបានបញ្ជាក់ថា នៅមុនពេលចុះកិច្ចប្រតិបត្តិការនេះគឺកំលាំងបានឃាត់មុខសញ្ញាចែកចាយម្នាក់ឈ្មោះ ស៊ុំ សាក់ ឬសាក់ ឈិនហុងភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិ១៥ ឃុំថាប់រាជ ស្រុកតាផាយ៉ា ខេត្តស្រះកែវព្រមទាំងបានដកហូតគ្រឿងញៀនប្រភេទយ៉ាម៉ាចំនួន ១០ គ្រាប់ ដោយបាននាំខ្លួនយកទៅធ្វើការសាកសួរបន្ត ។

យោងតាមចំលើយសារភាព គឺជនសង្ស័យដែលជាជនជាតិថៃរូបនេះបានសារភាពថាថ្នាំញៀននេះគឺខ្លួនបានទិញពីឈ្មោះ ឆឺន ឆុំ ភេទប្រុស អាយុ៤០ឆ្នាំ ដែលរស់នៅភូមិ៦ ឃុំខូកឡាន ស្រុកតាផាយ៉ា ដោយសមត្ថកិច្ចបានដកហូតថ្នាំញៀនបានចំនួន ១៩៣គ្រាប់ ហើយក៏បាននាំខ្លួនយកទៅសាកសួរថែមទៀតដើម្បីតាមរកមេក្លោងធំ ។ នៅទីបំផុតចំលើយសារភាពរបស់ជនសង្ស័យបានបញ្ជាក់យ៉ាងច្បាស់ថា គឺរូបគេបានទិញពីជនជាតិខ្មែរម្នាក់ ដែលតែងតែទំនាក់ទំនងគ្នាតាមរយៈទូរស័ព្ទ ដោយគេជាអ្នកយកថ្នាំញៀនយកមកអោយដល់ក្នុងទឹកដីថៃផ្ទាល់តែម្តង ។

នៅពេលនោះគឺសមត្ថកិច្ចបានរៀបចំផែនការដើម្បីដាក់អន្ទាក់ចាប់មេក្លោងចែកចាយគ្រឿងញៀនដែលជាជនជាតិខ្មែរ ក្នុងគោលបំនងបោសសំអាតអោយដល់ឫសតែម្តង  ទើបបានរៀបចំផែនការណ៍ដោយអោយឈ្មោះ ឆឺន ឆុំ ជាអ្នកទូរស័ព្ទទាក់ទងទិញជាធម្មតាដូចគ្រាកន្លងមក ប៉ុន្តែលើកនេះក្រុមតម្រួតបានកំណត់អោយទិញចំនួន៦០០គ្រាប់ ដោយណាត់ទីតាំងដោះដូរគឺនៅក្នុងមន្ទីរពេទ្យស្រុកតាផាយ៉ា ប៉ុន្តែនៅពេលនោះគឺភាគីខ្មែរបានតម្រូវអោយឈ្មោះ ឆុំ វេរលុយទៅជាមុនចំនួន៣មុឺនបាតសិន ទុកជាការកក់មុន គឺនៅពេលនោះហើយដែលក្រុមតម្រួតបានសម្រេចចិត្តវេរលុយទៅអោយមុខសញ្ញាដែលជាជនជាតិខ្មែរនូវទឹកប្រាក់ចំនួន៣មុឺនបាត ។ លុះនៅវេលាម៉ោង១០ព្រឹក ថ្ងៃទី១៣ ខែកក្កដានេះ គេសង្គេតឃើញថា មុខសញ្ញាបានបង្ហាញខ្លួនដោយគេបានជិះម៉ូតូទៅកាន់ទីតាំងដែលបានកំណត់ ទើបក្រុមតម្រួតថៃធ្វើការឃាត់ខ្លួនតែម្តង ដោយឆែកឆេររកឃើញគ្រឿងញៀនចំនួន៦០៦គ្រាប់ ដែលជនសង្ស័យលាក់ទុកនៅក្នុងហោប៉ៅខោខាងស្តាំ ហើយជននេះមានឈ្មោះ ចិន វុធចិន្តាភេទប្រុស អាយុ២៥ឆ្នាំ រស់នៅក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

បច្ចុប្បន្នសមត្ថកិច្ចថៃត្រៀមបញ្ជូនខ្លួនជនជាតិខ្មែរ រួមទាំងវត្ថុតាងទៅកាន់តុលាការហើយដើម្បីចាត់វិធានការតាមច្បាប់ ៕

image

image

image

image

ដោយ៖ វណ្ណា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print