ភ្នំពេញ៖ នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ នៅសាលប្រជុំនៃអគារសេនាធិការដ្ឋាន បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារការពារសន្តិសុខ និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ដល់នាយទាហាននៃកងរាជអាវុធហត្ថ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការចូលរួមពីសំណាក់ លោក ឧត្តមសេនីយ៍ មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ស្នងការ នាយកសាលា ព្រមទាំងមេបញ្ជាការ មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានី ខេត្ត នាយទាហាននៃកងរាជអាវុធហត្ថជាច្រើនរូបផងដែរ៕
ដោយ សុខ ខេមរា
...