នគរបាលក្រសួងមហាផ្ទៃ បញ្ជូនជនសង្ស័យម្នាក់ ករណីគំរាមសាក្សីរហូតដល់ស្លាប់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញៈ ជនសង្ស័យម្នាក់ដែលជាប់ពាក់ព័ន្ធ នឹង ករណីគំរាមកំហែងសាក្សីបាក់ស្មារតីរហូតដល់ស្លាប់ បានត្រូវសមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃបញ្ជូននៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ ដើម្បីចាត់ការតាមច្បាប់ ។

ជនសង្ស័យរូបនេះឈ្មោះ មុត កែវមុនីជោត អាយុ៣២ឆ្នាំ មានទីលំនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញ ខណ្ឌសែនសុខ បានត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ស៊ិន វីរៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
ដើមចមនៃការឃាត់ខ្លួននេះ បានកើតឡើងក្នុងខណៈពេលដែលឈ្មោះ លី សឹង្ហ និង ឈ្មោះ កែវ មុនីចិន្តា ( ម្តាយឈ្មោះ មុត កែវមុនីជោត )កំពុងប្តឹងផ្តល់គ្នាទាមទារដីធ្លីទំហំជាង១ម៉ឺនម៉ែត្រការ៉េ ស្ថិតនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ តាំងពីដើមឆ្នាំ២០១៥ ដោយចាប់ផ្តើមតាំងពីថ្នាក់ខណ្ឌ ថ្នាក់រាជធានី និង កំពុងបន្តមកគណៈកម្មការសុរិយោដីថ្នាក់ជាតិ ដែល នឹងត្រូវបើកសវនាការនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ ។ ប៉ុន្តែនៅថ្ងៃទី២១ និង ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ ឈ្មោះ មុត កែវមុនីជោត ឈ្មោះ មុត សូរិយា ឈ្មោះ មុត កែវមុនី ឈ្មោះ មុត កែវមុនីរង្សី ឈ្មោះ កែវ មុនីចិន្តា និង បក្ខពួក បានទៅគំរាមកំហែងសាក្សីរបស់ឈ្មោះ លី សឹង្ហ ។
ក្នុងការពោលពាក្យគំរាមកំហែងនេះគឺ ឲ្យប្រយ័ត្ននិងសុវត្ថិភាពក្រុមគ្រួសារ ដោយដាក់លក្ខខណ្ឌឲ្យសាក្សីទាំងអស់នោះ កុំចូលធ្វើជាសាក្សីឆ្លើយបំភ្លឺឲ្យឈ្មោះ លី សឹង្ហ នៅគណៈកម្មការដោះស្រាយដីធ្លីថ្នាក់ជាតិ និង ស្ថាប័នផ្សេងៗទៀត ។ ការគំរាមកំហែងនេះ បានធ្វើឲ្យសាក្សីទាំងអស់មានការភ័យខ្លាច រហូតធ្វើឲ្យឈ្មោះ ងិន ហេង ភេទស្រី អាយុ៦៤ឆ្នាំ ភិតភ័យតក់ស្លុត រហូតដល់ធ្លាក់ខ្លួនឈឺ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុម: រហូតទទួលមរណភាពនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ ។ នៅពេលគណៈកម្មការថ្នាក់ជាតិបើកសវនាការ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ នោះបានត្រូវលើកពេលវិញ ដោយសារតែឈ្មោះ មុត កែវមុនីជោត បានប្រព្រឹត្តខុសបទបញ្ជាផ្ទៃក្នុង និង ខ្វះសីលធម៌ ជាពិសេសឈ្មោះ កែវ មុនីចិន្តា បានស្រែកឡាំប៉ា និង បានចង្អុលមុខប្រធានក្រុមប្រឹក្សាសវនាការ ដោយប្រាប់ថា ព្រះដៃប្រាំបីមកសណ្ឋិត បង្កឲ្យមានភាពច្របូកច្របល់ សវនាការត្រូវបានផ្អាកបណ្តោះអាសន្ត ៕

image

ដោយ សហការី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print