នគរបាលស្រុកមេមត់ឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធនិងគ្រឿងញៀនពេលកំពុងល្បាតតាមគោលដៅ

ចែករំលែក៖

ខេត្តត្បូងឃ្មំុ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកមេមត់ ធ្វើការស្ទាក់ឃាត់ខ្លួនបាន ខណះកំពុងធ្វើការល្បាតត្រួតពិនិត្យតាមគោលដៅ ។

...

ការឃាត់ខ្លួនជនសង្ស័យខាងធ្វើឡើងនៅម៉ោង៨និង៣០នាទីយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចមុខវត្តស្ថិត ក្នុងភូមិត្បូងវត្ត ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មំុ។

លោកវរសេនីយ ហុង គឹមហឿន អធិការស្រុកមេមត់បានឲ្យដឹងថាជនសង្ស័យខាងលើទី១-ឈ្មោះ វ័ន ជិនហ៊ី ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិខ្នងក្រពើលិច ឃុំជាំតាម៉ៅ ស្រុកមេមត់ និងទី២-ឈ្មោះ វិត កាលី ហៅ អូន ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិតាម៉ៅកើត ឃុំជាំតាម៉ៅ ស្រុកមេមត់។

លោកបន្ថែមថា ក្នុងនោះសមត្ថកិច្ចរកឃើញម៉្សៅក្រាមពណ៌ស សង្ស័យជាថ្នាំញៀន១កញ្ចប់ធំ និងបានដកហូតម៉ូតូចំនួន ២គ្រឿង(ស្កូភី និងសង់កូរ៉េ) ។

បច្ចប្បន្នជនសង្ស័យនិងវត្ថុតាងកំពុងត្រូវបាននាំមកធ្វើរការសាកសួដើម្បីចងក្រងសំណំុរឿងតាមនីតិវិធី៕

image

image

ដោយ៖ វណ្ណះ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print