រឿង​ទី​ពីរ​របស់​នាយ​ពែ​ក​មី​ «​ឪ​២»​ ទទួល​បានការ​គាំទ្រ​ច្រើន

ចែករំលែក៖

​​ភ្នំពេញ​៖​ ខ្សែភាពយន្ត​ខ្នាត​ធំ​របស់​ផលិតកម្ម​ LD​ Picture​ រឿង​«​ឪ​២​ឬ​2Fathers»​ ដែល​ជា​ស្នាដៃ​និពន្ធ​និង​ដឹកនាំ​រឿង​របស់​តារា​កំប្លែង​នាយ​ពែ​ក​មី​បាន​ប្រកាស​បើកដាក់​បញ្ចាំង​ជា​ផ្លូវការ​ហើយ​ ។​ ការ​ប្រកាស​នេះ​ បាន​ធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​២៩​ ខែកក្កដា​ ឆ្នាំ​២០១៥​ នា​រោង​ភាពយន្ត​លេ​ជេន​ TK​ Avenue​ ដោយ​មាន​វត្តមាន​ តារា​សម្តែង​ក្នុង​រឿង​នោះ​ចូលរួម​ផង​ដែរ​ ។​

​ក្រោយ​ទទួល​បាន​ជោគជ័យ​លើក​ទី​១​ក្នុង​រឿង​ «​បងប្អូន​២​នាក់​»​ យ៉ាង​ខ្លាំង​នាយ​ពែ​ក​មី​បាន​សម្រេចចិត្ត​ដឹកនាំ​ការ​សម្តែង​ជា​លើក​ទី​២​ស្រប​ពេល​នេះ​លោក​បាន​បញ្ចូល​លោកតា​វ៉ិ​ច​ទ័​រ​ជា​អ្នកដឹកនាំ​ក្រុម​កំប្លែង​របស់​ខ្លួន​ជា​តារា​សម្តែង​នៃ​ភាពយន្ត​ទី​២​នេះ​ដែរ​ ។​តាម​រយៈ​ការ​ដាក់​បញ្ចាំង​ថ្ងៃ​ដំបូង​បាន​បញ្ជាក់​អំពី​ការ​គាំទ្រ​ដ៏​ច្រើន​របស់​អ្នក​ទស្សនា​ ។​

​នាយ​ពែ​ក​មី​ បាន​ថ្លែង​ដែរ​ថា​ ការ​ថត​សម្តែង​រឿង​នេះ​ដែល​លោក​ដឹកនាំ​នៅ​មិន​ទាន់​ចង់បាន​ដូច​ចិត្ត​១០០​ភាគរយ​ទេ​ ដោយសារ​តែ​ទីតាំង​ការ​សម្តែង​មិន​ដូច​ជា​អ្វី​ដែល​យើង​ស្រ​ម៉ៃ​រវើរវាយ​ ។​ នាយ​បញ្ជាក់​ថា​យើង​ថត​បាន​ហើយ​ត្រូវ​គេ​កាត់​ចោល​នូវ​អ្វី​ដែល​យើង​ខំ​ ។​ រឿង​ទី​២​របស់​លោក​មាន​ចំនងជើង​ថា​«​ឪ​២»​នេះ​ជា​រឿង​កំប្លែង​ដែល​មាន​ភាព​ខុស​ពី​មុន​ហើយក៍​សើច​ជាង​មុន​ ។​ រឿង​របស់​លោក​ភាគច្រើន​មិន​ទាក់ទង​រឿង​ខ្មោច​ដោយ​ជៀស​មិន​ថត​នោះ​ទេ​ព្រោះ​គេ​ថត​ច្រើន​មក​ហើយ​ជា​ភាព​ដដែលៗ​ ។​

​លោក​អះអាង​ថា​ លោក​គ្រោង​ផលិត​រឿង​ថ្មី​ទៀត​បែប​កំប្លែង​ដដែល​ហើយ​រឿង​កំពុង​បញ្ចាំង​នេះ​រំពឹង​ថា​ជោគជ័យ​១០០​ភាគរយ​ព្រោះថា​ជា​រឿង​កំប្លែង​ឆ្កួត​ឡប់ៗ​សើច​ ។​ លោក​ក៍​មានគំនិត​បើក​ផលិតកម្ម​ខ្លួនឯង​ដែរ​ ប៉ុន្តែ​មិនដឹង​ពេល​ណា​ស្រប​ពេល​មាន​មិត្តភក្តិ​ជួយ​បាន​និង​ដើមទុន​ខ្លះ​ ប៉ុន្តែ​នេះ​ជា​គម្រោង​នោះ​ទេ​ នៅ​មិន​ទាន់​ដឹង​ថា​ ពេល​ណា​ហើយ​លោក​នៅ​តែ​ស្រឡាញ់​រាប់អាន​ដូច​បងប្អូន​ពី​សំណាក់​ម្ចាស់​ផលិតកម្ម​អិ​ល​ឌី​ដដែល​ ។​

​លោក​សុវណ្ណ​រិ​ទ្ឋី​ ហៅ​លោក​ថា​វ៉ិ​ច​ទ័​រ​ ដែល​មាន​តួនាទី​ជា​អ្នកដឹកនាំ​ក្រុម​កំប្លែង​ប្រចាំ​ស្ថានីយ៍ទូរទស្សន៍​ស៊ី​ធី​អិន​បាន​ឲ្យ​ដឹង​ថា​លោក​ពិតជា​មាន​ផល​លំបាក​នៅ​ពេល​បាន​ជួប​និង​ធ្វើ​ដោយ​ខ្លួនឯង​ព្រោះ​ធ្លាប់តែ​ប្រាប់​គេ​ហើយ​នៅ​តែ​ក្រោយ​ឆាក​ ។​ លោក​និយាយ​ទៀត​ថា​ពិតជា​សប្បាយ​រីករាយ​ដែល​ឃើញ​ក្មេងៗ​បាន​ក្លាយ​ខ្លួន​ជា​អ្នកដឹកនាំ​រឿង​ហើយ​រើស​លោក​ជា​តារា​សម្តែង​ទៀត​ទោះ​ពី​មុនគេ​ជា​កូនចៅ​ក៍​មិន​ខ្វល់​ដែរ​សំខាន់​ឲ្យ​តែ​ចេះ​វិវត្តន៍​ខ្លួន​ទៅ​មុខ​ពិតជា​រក​ពាក្យ​និយាយ​គ្មាន​។​លោក​គ្មាន​អារម្មណ៍​មួយ​គិត​ថា​គេ​ប៉ែង​ជើង​នោះ​តេ​និង​មិន​ដែល​យកគំនិត​ថា​យើង​មាន​តែ​ម្នាក់ឯង​ឬ​ចេះ​តែឯង​បាន​ទេ​ ។​ ចំពោះ​ការ​សម្តែង​ រឿង​ក្រោយ​ទៀត​នោះ​គឺ​អាស្រ័យ​ទៅ​លើ​ខាង​ផលិតកម្ម​គេ​រើស​នោះ​ទេ​បើ​គេ​គិត​ថា​យើង​សម្តែង​បាន​គឺ​យើង​ក៍​ទៅ​បន្ត​ទៀត​ ។​ ក្នុង​រឿង​«​ឪ​២»​នេះ​មាន​ចំនួន​៦​ឈុត​ដែល​បាន​សម្តែង​ដែល​ជា​រឿង​ទី​១​ហើយ​ពិតជា​ប្លែក​អត់​នឹក​ស្មានថា​ ពាក់​មី​ហៅ​លោក​សម្តែង​និង​អត់​ដឹង​ថា​គេ​លួច​ទៅ​សរសេរ​រឿង​បាន​ពី​ពេល​ណា​ទេ​ ស្រាប់តែ​មក​ហៅ​លោក​ឲ្យ​ថត​រឿង​ហើយ​ប្រាប់​លោក​ថា​ចង​សងគុណ​លោក​ដែល​បាន​ជួយ​ក្រុម​ពួក​យើង​ឲ្យ​មាន​ភាព​ល្បីល្បាញ​ ។​

​ចាងហ្វាង​ផលិតកម្ម​ LD​ Picture​ លោក​លៀក​ លី​ដា​បាន​បញ្ជា​កថា​រឿង​នេះ​ចំណាយ​ច្រើន​ប៉ុន្តែ​ខ្ទង់​ប៉ុន្មាន​លោក​សុំ​មិន​ជម្រាប​នោះ​ទេ​ ។​ សម្រាប់​ឆ្នាំ​២០១៥​នេះ​ គឺ​ស្នាដៃ​ទី​២​បន្ទាប់​ពី​រឿង​«​អ្នកលេង​ជើង​ខ្វេ​»​ហើយ​ នៅ​ខែសីហា​ខាង​មុខ​និង​ចេញ​រឿង​មួយទៀត​គឺ​រឿង​«​អណ្តូង​មរណៈ​»​ ។​

​លោក​គ្រោង​ចំណាយ​ដើមទុន​សន្ធឹក​ស​ន្ឋា​ប់​បន្ត​ទៀត​ថត​រឿង​ថ្មី​បែប​ស៊ើបអង្កេត​និង​ជា​រឿង​ខ្មោច​អាច​ជា​ការ​សហការ​ជាមួយ​បរទេស​ដែល​លោក​គិត​ថា​ខ្ទង់ចំណាយ​ពិតជា​ច្រើន​ប្រៀប​ដូច​ជា​រឿង​«​ស្បែក​គង់​»​ជាដើម​ ។​

​ខ្សែភាពយន្ត​រឿង​«​ឪ​២»​ជា​រឿង​បែប​កំប្លែង​មនោសញ្ចេតនា​ដែល​ចូលរួម​សម្តែង​ដោយ​នាយ​ពាក់​មី​ នាយ​គ្រឿង​កញ្ញា​ឡុ​ង​ ថាវ​រី​ អ្នក​នាង​សុខ​ សោ​ម៉ា​វ​ត្តី​ អ្នក​នាង​ប៉ែន​ សុ​ផា​នី​ កញ្ញា​នី​ឡា​ លោកតា​វ៉ិ​ច​ទ័​រ​ លោក​ទេព​រិ​ន​ដា​រ៉ូ​ លោក​ហម​ ឈ​រ៉ា​ជាដើម​៕​ វ​ឌ្ឍ​នា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print