ភ្នំពេញ៖ លោក គន្ធ ជីវ័ន្ធ ដែលគេស្គាល់ថាជាពិធីករ និងជាអ្នកអធិប្បាយកីឡាដ៏ល្បីល្បាញ បានទទួលមរណភាពហើយ ដោយសារបញ្ហាជំងឺ ក្រោយពីបានបន្តទទួលការព្យាបាលនៅមន្ទីរពេទ្យក្នុងប្រទេសថៃ។ នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Sok Sokuntheaberlin បានឱ្យដឹងនៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤នេះ។
លោក គន្ធ ជីវ័ន្ធ បានទទួលមរណភាពនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤នេះ នៅវេលាម៉ោង ១ និង៣០នាទីរសៀល នៅមន្ទីរពេទ្យប្រទេសថៃ ដោយរោគាពាធ។ សូមឱ្យវិញ្ញាណខន្ធរបស់គាត់ទៅកាន់សុគតិភព។ កេរ្តិ៍ដំណែល ការសម្តែង និងកេរ្តិ៍ឈ្មោះដ៏ឆ្នើមរបស់លោកនឹងស្ថិតនៅក្នុងការចងចាំរបស់យើងជានិច្ច។
គួរជម្រាបជូនថា បេីយោងតាមហ្វេសប៊ុកផ្លូវការរបស់លោក គន្ធ ជីវ័ន្ធ កាលពីពេលថ្មីនេះ លោកបានបង្ហោះជាសំណេរថា៖ ផែនដីអើយ អ្នកពោរពេញដោយមនោសញ្ចេតនាណាស់ អ្នកផ្តល់ស្នាមអនុស្សារីយ៍ច្រើនណាស់ ខ្ញុំស្រលាញ់អ្នក ។
អ្នកបានផ្តល់សង្គមគ្រួសារដ៍គួរអោយស្រលាញ់
អ្នកផ្តល់សង្គមញ្ញាត្តិដែលគួរជាទីគោរព
អ្នកផ្តល់សង្គមការងារគួរជាទីរាប់អានរាក់ទាក់
អ្នកបានផ្តល់សង្គមជាតិគួរជាទីគោរពណាស់
បើថ្ងៃណាមួយខ្ញុំចាកចេញពីអ្នកដោយមិនបានលានោះ សូមអ្នកកុំខឹងនឹងខ្ញុំណា 🙏 ព្រោះខ្ញុំមាននិស្ស័យត្រឹមប៉ុណ្ណឹង ចាំណាខ្ញុំនៅតែនឹក នឹក នឹក ❤️ ហើយស្រលាញ់អ្នក❤️៕ដោយ៖តារា
ប្រភពពី៖ លោក Sok Sokuntheaberlin