នាយឧត្តមសេនីយ៍ សៅ សុខា បានអញ្ជើញជាអធិបតីក្នុងពិធី បិទវគ្គនៅមជ្ឈមណ្ឌលភ្នំជុំរាយ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ វេលាម៉ោង៩ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជុំរាយ បានប្រារព្ធពិធីបិទវគ្គបំប៉ននាយទាហានគ្រប់គ្រងកងអន្តរាគមន៍ កងរាជអាវុធហត្ថជំនាន់ទី១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការចូលរួមពីសំណាក់លោក ឧត្តមសេនីយ៍ មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ស្នងការ ស្នងការរង នាយកសាលា លោក នាយការិយាល័យ នាយអាវុធហត្ថ សិក្ខាកាមជាច្រើនរូប។

...

ក្នុងពិធីនោះ នាយឧត្តមសេនីយ៍ សៅ សុខា បានមានប្រសាសន៍ថា ក្នុងកងរាជអាវុធហត្ថ គឺនឹងមានវិធានការយ៉ាងមឺុងម៉ាត់ចំពោះមន្ត្រីអាវុធហត្ថដែលប្រើប្រាស់ ឬជួញដូរគ្រឿងញៀន ដោយលុបឈ្មោះចេញបញ្ជីគ្រប់គ្រងតែម្តង។

ជាមួយគ្នានោះដែរ នាយឧត្តមសេនីយ៍បានអប់រំឱ្យចេះសាមគ្គីគ្នា ទទួលខុសត្រូវខ្ពស់ចំពោះតួនាទី ភារកិច្ច និងធ្វើជាសមូហភាពបុគ្គលម្នាក់ៗទទួលខុសត្រូវ៕

b26b6b46-49c8-4325-807f-91c6e5b6bc6a

dcf8278a-5f03-4227-ad22-54f8ee5bf4d4

f8d73c42-caa6-4b05-b81b-164710cea1e7

53dc467e-2d95-4731-a104-06ef2ca6e3f9

0937a1a5-9d51-424c-9ffa-4f3001da0f91

c866d021-5143-4e69-a0aa-b5da5e5a7994

2b9928d6-4e34-4dc8-b8d8-c97d5e918ce3

ដោយ៖ សុខ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print