ក្រសួង​ការពារ​ជាតិ​៖​ ថ្លែង​អំណរគុណ​ចំពោះ​ការយកចិត្តទុកដាក់របស់​សម្ដេចធិបតី​ ដែលបានឧបត្ថម្ភដល់បងប្អូនកងទ័ពកំពុងបំពេញបេសកកម្មក្នុងការរុករក និង​សង្គ្រោះ​ឧទ្ធម្ភាគចក្រ ដែលបានបាត់ដំណឹង

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​ការពារ​ជាតិ​ នៅរសៀល​ថ្ងៃ​សៅរ៍​ទី​២០​ ខែកក្កដា​ ឆ្នាំ​២០២៤នេះ​ បានថ្លែង​អំណរគុណ​ចំពោះ​ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល​ ជាពិសេស​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ ដែលបានឧបត្ថម្ភដល់បងប្អូនកងទ័ពកំពុងបំពេញបេសកកម្មក្នុងការរុករក និង​សង្គ្រោះ​ឧទ្ធម្ភាគចក្រ ដែលបាត់ការទាក់ទងតាំងពីល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។

គួរបញ្ជាក់ថា​ ក្រសួងការពារជាតិ​ កាលពី​ព្រឹកមិញ​នេះ​ បានឱ្យដឹងថា​ ឈានចូលដល់ថ្ងៃទី០៨ អាកាសធាតុមានការប្រែប្រួលឆាប់រហ័ស កាន់តែផ្តល់ការលំបាកដល់បងប្អូនកងទ័ព កងកម្លាំង ក្នុងការរុករក និងសង្គ្រោះ ឧទ្ធម្ភាគចក្រ មួយគ្រឿង ដែលបានបាត់ដំណឹង តាំងពីល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ តែទោះជាយ៉ាងណាក៏ដោយក្រសួងការពារជាតិ អគ្គបញ្ជាការ កងទ័ពជើងគោក ជាពិសេសយោធភូមិភាគទី៥ នៅតែបន្តផែនការយុទ្ធសាស្រ្តក្នុងការរុករករហូតដល់បេសកកម្មនេះទទួលបានជោគជ័យ។

-អរគុណសន្តិភាព !
-អរគុណនយោបាយឈ្នះឈ្នះ !
-ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបតិ្តករ នយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ !

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print