លោកអភិបាលខណ្ឌដង្កោ បើកការដ្ឋានស្ថាបនាផ្លូវបេតុង៤ខ្សែរនៅក្នុងមូលដ្ឋានសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់

ចែករំលែក៖

ភ្នំពេញ៖ ផ្លូវបេតុងគ្មានសរសៃដែកចំនួន ៤ខ្សែ ប្រើប្រាស់មូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០១៦ ស្ថិតនៅសង្កាត់ស្ពានថ្ម សង្កាត់រលួស សង្កាត់គងនយ និងសង្កាត់ទៀន ខណ្ឌដង្កោ ត្រូវបានបើកការដ្ឋានស្ថាបនា ក្រោមវត្តមានលោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ ដោយមានការចូលរួមពីមន្ត្រីរាជការក្រោមឱវាទ និងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ កាលពីព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦ នៅភូមិគោកឪឡឹក សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

...

នាឱកាសនោះលោក នុត ពុធដារ៉ា បានធ្វើការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបានលើកឡើងពីការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ តួយ៉ាងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រូបវន្ត នៅទូទាំងប្រទេស ហើយថ្ងៃនេះយើងបានបើកការដ្ឋានស្ថាបនាផ្លូវបេតុងថ្មី ៤ខ្សែ បន្ថែមទៀត នៅក្នុងមូលដ្ឋានខណ្ឌដង្កោ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ដែលកន្លងមក តែងតែជួបប្រទះការលំបាកក្នុងធ្វើដំណើរ ជាពិសេសនៅរដូវវស្សា។

លោកអភិបាលក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវ ដែលត្រូវស្ថាបនានាពេលនេះ សូមយោគយល់អធ្យាស្រ័យ ចំពោះផលប៉ះពាល់តិចតួច ដែលបណ្តាលមកពីការស្ថាបនាផ្លូវ ដើម្បីជួយសម្រួលដល់ការស្ថាបនាផ្លូវឲ្យបានឆាប់រហ័ស និងឆាប់បានប្រើប្រាស់ ។ នៅពេលស្ថាបនាផ្លូវរួចរាល់សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមគ្នាថែរក្សា ដើម្បីប្រើប្រាស់បានយូអង្វែង និងសូមជួយតាមដានលើការងារស្ថាបនា ជាមួយមន្ត្រីជំនាញ របស់រដ្ឋបាលខណ្ឌ និងសង្កាត់ ដើម្បីជាប្រយោជន៍របស់បងប្អូនទាំងអស់គ្នា។

ជាមួយគ្នានេះលោក នុត ពុធដារ៉ា ក៏បានធ្វើការណែនាំទៅដល់ក្រុមហ៊ុន ម៉ៅការស្ថាបនាផ្លូវត្រូវមានសុជីវធម៌ល្អ គោរពតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាឲ្យបានត្រឹមត្រូវ ដើម្បីធានាគុណភាពផ្លូវប្រើប្រាស់បានយូអង្វែង សម្រាប់បងប្អូនប្រជាពលរដ្ឋទូទៅ ផ្ទុយទៅវិញបើមិនគោរពតាមការណែនាំនេះទេ នៅពេលកើតមានបញ្ហាអ្វីមួយត្រូវទទួលខុសត្រូវដោយខ្លួនឯង ។ ក្នុងនោះដែរអាជ្ញាធរសង្កាត់ និងមន្ត្រីជំនាញ ត្រូវតាមដានរាល់សកម្មភាពស្ថាបនា របស់ក្រុមហ៊ុន ម៉ៅការផ្លូវ ប្រសិនឃើញមានភាពមិនប្រក្រតី ឬអសកម្មអ្វីមួយត្រូវរាយការណ៍ជាបន្ទាន់ដើម្បីមានវិធានការ។

សូមបញ្ជាក់ឲ្យដឹងថា ផ្លូវដែលត្រូវបើកការស្ថាបនានាថ្ងៃនេះមានចំនួន ៤ខែ្ស រួមមាន ខ្សែទី១-ប្រវែង ២៥០ម៉ែត្រ ទទឹង ៤ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ស្ថិតក្នុងភូមិគោកឪឡឹក សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ខ្សែទី២-ប្រវែង ២៦៤ម៉ែត្រ ទទឹង ៤ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ស្ថិតក្នុងភូមិភូមិក្រពើទ្រោម សង្កាត់រលួស ខណ្ឌដង្កោ ខ្សែទី៣-ប្រវែង ២៥៦ម៉ែត្រ ទទឹង ៤ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ស្ថិតក្នុងភូមិគងនយ សង្កាត់គងនយ ខណ្ឌដង្កោ និងខ្សែទី៤-ប្រវែង ២២៥ម៉ែត្រ ទទឹង ៤ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ស្ថិតក្នុងភូមិសាលា សង្កាត់ទៀន ខណ្ឌដង្កោ ៕

1

2

3

4

ដោយ៖ជីម ភារ៉ា ដង្កោ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print