ភ្នំពេញ ៖ កម្លាំងនគរបាលនៃនាយកដ្ឋានសើុបអង្កេត និងអនុវត្តនីតិវិធី ដឹកនាំដោយឧត្តមសេនីយ៍ទោអ៊ុក ហៃសីឡានៅវេលាម៉ោង ៦ព្រឹក ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦នេះ បានបន្តចុះប្រមូលជនបរទេស ដើម្បីត្រួតពិនិត្យទៅលើជនបរទេសទាំងនោះ ដែលធ្វើការដោយ លិខិតស្នាមការងារ ពិសេសជនជាតិវៀតណាម ស្ថិតតាមបណ្តោយផ្លូវ៩៧ កែង៤៧៤ សង្កាត់បឹងត្របែក និងផ្លូវ៥០៨ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ក្នុងនោះ កម្លាំងគរបាលបានត្រួតពិនិត្យលើឯកសារ របស់ក្រុមជនបរទេសជាជនជាតិវៀតណាម ដែលមកផឹកកាហ្វេហាងនូនូ ដោយប្រមូលបានជនជាតិវៀតណាមប្រុសស្រី ចំនួន ១៦នាក់ ស្រី៤នាក់ ដែលគ្មានឯកសារបញ្ជាក់ត្រឹមត្រូវ ។ ដោយឡែកកម្លាំងនគរបាលបានចុះត្រួតពិនិត្យលើជនជាតិហ្វីលីពីន ២នាក់ រស់នៅក្នុងសហគមន៍អភិវឌ្ឍន៍កសិកម្មកម្ពុជា ផ្ទះលេខ០៧ ផ្លូវ៥០៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
ក្រោយធ្វើការត្រួតពិនិត្យ កម្លាំងនគរបាលបានរកឃើញថា ជនជាតិវៀតណាមចំនួន ១៦នាក់ ស្រី៤នាក់ និងជនជាតិហ្វីលីពីន ២នាក់ជាប្តីប្រពន្ឋ ។
ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានអោយដឹងថា ក្រោយការត្រួតពិនិត្យ និងឃាត់ខ្លួន ជនជាតិបរទេសទាំងនេះ ត្រូវបាននាំយកមកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕
ដោយ៖ ស រស្មី