រថយន្ត​រ៉េ​ហ្វ័រ​បេីក​បត់​ឆ្លង​ផ្លូវ​ត្រូវ​ម៉ូតូ​ហុងដា​ឌ្រីម​​ជ្រុល​ទៅ​បុក​រងការ​ខូចខាត​ទាំង​សងខាង

ចែករំលែក៖

ភ្នំពេញ​៖  រថយន្ត​ម៉ាក​រ៉េហ្វ័រ​បេីក​បត់​ឆ្លង​ផ្លូវ​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ក៏ត្រូវ​ម៉ូតូ​ហុងដា​ឌ្រីម​ជិះ​ដោយ​បុរស​ជា​អ្នក​ដឹក​ជញ្ជូន​ម្ហូបអាហារ​ម្នាក់​ ជិះ​ម៉ូតូ​ត្រង់​ជ្រុល​ទៅ​បុក​ធ្ធ្វើឱ្យ​រងការ​ខូចខាត​ ភាគី​ទាំង​សងខាង​ប្រកែក​យក​ត្រូវ​រៀង​ៗខ្លួន​ ។
​ ហេតុការណ៍​នេះ​ដែរ​បាន​កេីត​ឡើង​នៅ​វេលា​ម៉ោង​៧និង​៥០នាទីយប់​ ថ្ងៃ​ទី​២២​ ខែ​សីហា​ ឆ្នាំ​២០២៤​ ក្រោយ​សណ្ឋាគារ​គ្រេដឌូក​ ផ្លូវ​៤៣០កែង​ផ្លូវ​២០៩​ សង្កាត់​ទំនប់ទឹក​ ខណ្ឌ​បឹង​កេង​កង​ រាជធានីភ្នំពេញ​ ។
​ តាម​ប្រភព​ព័ត៌មាន​ ពី​កន្លែង​កើត​ហេតុ​ បានអោយ​ដឹង​ថា​ មុន​ពេល​កេីតហេតុ​ គេបាន​ឃើញ​រថយន្ត​ម៉ាក​ រ៉េហ្វរ​ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2W 2426 ជិះ​ជាលក្ខណៈ​គ្រួសារ​ប្តីប្រពន្ធ​និង​កូន​តូច​ បានបេីក​ធ្វើ​ដំណើរតាម​បណ្តោយ​ផ្លូវ​៤៣០ទិសដៅ​ពី​ត្បូង​ទៅ​ជេីង​ លុះ​មក​ដល់​ចំនុច​កេីត​ហេតុ​ ក៍បានស៊ី​ញ៉ូ​បត់​ឆ្វេង​ឆ្លង​ផ្លូវ​ ឆ្ពោះ​ទៅ​ផ្លូវ​២០៩​ តែ​គាប់​ជួន​ពេល​នោះ​ដែរ​ក៍ស្រាប់​តែ​បុរស​ជា​អ្នក​ដឹក​ជញ្ជូន​ម្ហូបអាហារ​ម្នាក់​ បានជិះ​ម៉ូតូ​ម៉ាក​ហុង​ដា​ឌ្រីម​ ស៊េរី​ឆ្នាំ​២០១៦​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ FY 1564 បានជិះ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​៤៣០ទិសដៅ​ បញ្ច្រាស​គ្នា​ ពី​ជេីង​ទៅ​ត្បូង​ល្បឿន​លឿន​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ជ្រុល​ទៅ​បុក​និង​រថយន្ត​យ៉ាង​ពេញ​ទំហឹង​ បណ្តាល​ឲ្យ​ម៉ូតូ​បាក់​ជំពាស់​ខាង​មុខ​ និង​ធ្វើឲ្យ​មនុស្ស​របួស​តិចតួច​ ។
​ ដោយ​ឡែក​ខាង​រថយន្ត​វិញ​រងការ​ខូចខាត​ផ្នែក​ខាង​មុខ​ចំហៀង​ខាង​ស្តាំ​ តិចតួច​តែ​មិន​មាន​គ្រោះ​ដល់​មនុស្ស​ដែល​ជិះ​ក្នុង​រថយន្ត​នោះ​ទេ​ ។
​ ករណី​នេះ​ផង​ដែរ​ភ្លាមៗ​នោះ​ភាគី​ទាំង​សងខាង​ បានចុះ​ពី​លើ​រថយន្ត​និង​ម៉ូតូ​ នាំ​គ្នីគ្នា​ប្រកែក​តឹង​សរសៃ​ក​ដាក់​គ្នា​ ដោយ​យក​ហេតុផល​ត្រូវ​រាងៗខ្លួន​ ហេីយ​ខាង​រថយន្ត​ទាមទារ​សំណង​២៥០ដុល្លារ​ថែមទៀត​ ។
​ ក្រោយ​ពេល​កេីតហេតុ​ ដោយសារ​មាន​ការ​សម្រម​សម្រួល​ពី​សមត្ថកិច្ច​ ភាគី​ទាំង​សងខាង​សម្រច​បញ្ចប់​រឿង​ដោយ​សុខ​ចិត្ត​យក​មធ្យោបាយ​ទៅ​ជួសជុល​រៀងៗខ្លួន​៕

ដោយ៖​ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print