Updated ៖ ​នគរបាលព្រហ្មទណ្ឌក្រសួង​ និងនគរបាលស្រុកស្អាង​ នគរបាលក្រុងតាខ្មៅបង្ក្រាបចាប់ខ្លួនក្រុមចោរប្លន់បាន៦នាក់

ចែករំលែក៖

ខេត្តកណ្តាល៖ ក្រុមចោរប្លន់មានគ្នាចំនួន០៦នាក់ ត្រូវបានចាប់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប ដោយ កម្លាំងសមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួង មហាផ្ទៃ សហការជាមួយ នគរបាល ក្រុងតាខ្មៅ និងស្រុកស្អាង ខេត្តកណ្តាល កាលពីវេលាម៉ោង ១៨និង០៦នាទីយប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ នៅចំណុចភូមិអំពិលលាស់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។

...

ក្រុមចោរប្លន់មានគ្នា០៦នាក់ត្រូវបានកងកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដេញតាមប្រម៉ាញ់ចាប់ បន្ទាប់ពីពួកគេបានប្រើប្រាស់ រថយន្ត០១គ្រឿងម៉ាក ហាយឡែនឌ័រ ផ្លាកលេខ ភ្នំពេញ 2S-2880 ពណ៌ទឹកមាស ព្យាយាមជិះឃ្លាំមើលទីតាំង សម្រាប់ធ្វើសកម្មភាព ពីខេត្តតាកែវ និង បន្តដំណើរ ចូលមកស្រុកស្អាង ខេត្តកណ្ដាល ។

ក្រោមកិច្ចសហការជាមួយនឹងកងកម្លាំងនគរបាលស្រុងស្អាង ក្រុងតាខ្មៅ បានរាយកម្លាំងតាមគោលដៅដើម្បីពួនស្ទាក់ ទើបឈានដល់ការព័ទ្ធចាប់បានទាំង៦នាក់ និងរថយន្ត០១គ្រឿងនៅចំណុច ក្នុងភូមិអំពិលលាស់ ឃំុក្រាំងយ៉ូវ ស្រុកស្អាង ក្នុងនោះមានម្នាក់ ដែលព្យាយាម រត់គេចខ្លួន ត្រូវរងរបួសដោយគ្រាប់កាំភ្លើងក្នុងកិច្ចប្រតិបត្តិការបង្ក្រាប បណ្តាលរបួសជើងរួមមាន ឈ្មោះ ដូចខាងក្រោម៖

១-ឈ្មោះ ធឹម ធា ហៅ ធឿន ភេទប្រុស អាយុ ៤៨ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិត្នោតជ្រំុ សង្កាត់ បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ ធ្វើស្រែចំការ នៅខេត្តព្រះវិហារ ធ្លាប់ជាប់ពន្ធនាគារ នៅខេត្តបន្ទាយមានជ័យ រយះពេល០១ឆ្នាំពីបទលួច ជា (ម្ចាស់រថយន្ត ហាយឡែនឌ័រ )។

២-ឈ្មោះ ជា ពេជ្រ ហៅ ពេជ្រ ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ ធ្វើស្រែនៅភូមិត្រោកឃំុសំបួរ ស្រុករមាសហែក ខេត្តស្វាយរៀង ។

៣-ឈ្មោះ ម៉ន ខុន ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបរ ទិញគោក្របី នៅភូមិរង្សី ឃំុស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគីរី ។ មានស្រុក កំណើតនៅស្រុកកញ្ជៀច ខេត្តព្រៃវែង ។

៤-ឈ្មោះ អូ វន ហៅ វ៉ាត ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ ជាងសំណង់ ក្រាលការ៉ូឡា ទីលំនៅភូមិចក សង្កាត់ផ្សារក្រាម ក្រុងសៀមរាប ខេត្ត សៀមរាប ។

៥-ឈ្មោះ បិត តឿ ហៅ តឿ ភេទប្រុស អាយុ ៣៥ ឆ្នាំ នៅភូមិស្វាយជ្រំុ ឃំុស្វាយទង ស្រុកមេសាង ខេត្តព្រៃវែង ។ ធ្លាប់ធ្វើសកម្មភាពប្លន់ Wing នៅគ្រប់ខេត្ត ( ត្រូវរបួសជើង) ។

៦-ឈ្មោះ ជា រដ្ឋា ហៅ ថា ភេទប្រុស អាយុ ៤២ ឆ្នាំ មុខរបរ កម្មករដាំដំឡូង ទីលំនៅភូមិក្របៅឃំុក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ។

តាមចម្លើយបឋម ក្រុមពួកវាធ្លាប់ធ្វើសកម្មភាពនៅខេត្តត្បូងឃ្មំុ ។ បច្ចុប្បន្នកំពុងដំណើរការ សាកសួរស្ដាប់ចម្លើយបន្ត នៅនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ៕

image image image image image image image image image

image image image image image image image image image

ដោយ៖ តុង ឡេង

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print