រថយន្តដឹកកម្មករបើកប្រជែងគ្នាគ្មានសណ្តាប់ធ្នាប់ចរាចរបណ្តាលអោយបុកគ្នាពីក្រោយរបួសកម្មការិនី១២នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់កម្មការិនី១២នាក់រងរបួសធ្ងន់ស្រាលត្រូវបានសមត្ថកិច្ចជួយដឹកមកកាន់មន្ទីពេទ្យ ខណះមានករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់លើកំណាត់ផ្លូវជាតិលេខ១រវាងរថយន្តដឹកកម្មករដូចគ្នាបុកគូទពីក្រោយទិសដៅស្របគ្នាពីកើតទៅលិចកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចមុខតំបន់សេដ្ឋកិច្ចពិសេសសាន តុង ស្ថិតនៅក្នុងភូមិថ្នល់ជាតិ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។

បើតាមលោកអ៊ុច សារ៉ន នាយការិយាល័យនគរបាលចរាចរណ៍ខេត្តបានអោយដឹងថាៈ រថយន្តបង្កម៉ាកHYUNDAI ចំណុះ២តោនកន្លះពណ៌ខៀវ ផ្លាកលេខកំពង់ធំ3A-0272 បើកបរដោយឈ្មោះនួន ម៉ុន ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរបើករថយន្តដឹកកម្មករ រស់នៅភូមិក្រញ៉ូង ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង បើកបរពីកើតទៅលិច លុះបើកមកដល់ចំណុចកើតហេតុខាងលើ ក៏ទៅបុកពីក្រោយរថយន្តម៉ាកHYUNDAIចំណុះ5តោន ផ្លាកលេខស្វាយរៀង3A-1459 ពណ៌ស បើកបរដោយឈ្មោះរស់ សំអាត ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរបើករថយន្តដឹកកម្មករ រស់នៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ទិសដៅស្របគ្នាពីកើតទៅលិច តែម្ដង។

ប្រភពបន្តថាហើយនៅពេលនោះបណ្ដាលអោយកម្មការិនីនៅលើរថយន្តពាក់ស្លាកលេខកំពង់ធំ3A-0272 រងរបួសចំនួន១២នាក់ ក្នុងនោះរបួសធ្ងន់៤នាក់ ស្រាល៨នាក់។ក្រោយពេលកើតហេតុភ្លាមអ្នកបើកបររថយន្តបង្កបានគេចខ្លួនបាត់។

បច្ចុប្បន្នអ្នករបួសធ្ងន់ត្រូវបានបញ្ជូនទៅព្យាបាលនៅពេទ្យខេត្តស្វាយរៀង ដោយឡែករបួសស្រាលកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូ។ រីឯវត្ថុតាងរថយន្តមួយគ្រឿងខូចធ្ងន់ធ្ងររក្សាទុកនៅភូមិថ្នល់ជាតិ និងមួយគ្រឿងទៀត ត្រូវបានរក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកស្វាយទាប ដើម្បីបំពេញសំណុំរឿងតាមនិតិវិធីច្បាប់ ។

សមត្ថកិច្ចបញ្ជាក់ថាៈ ករណីគ្រោះថ្នាក់ចរាចរនេះបងឡើងដោយមូលហេតុរថយន្តម៉ាកHYUNDAI ស្លាកលេខកំពង់ធំ3A-0272បើកបរ ជែងគ្មានសណ្តាប់ធ្នាប់ក្នុងស្ថានភាពមានគ្រោះថ្នាក់ មិនគោរពច្បាប់ចរាចរ៕

image image image image image image image image

ដោយ៖ យឹម សុថាន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print