ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦នេះ កម្លាំងជំនាញនៃកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វា សហការជាមួយកម្លាំងជំនាញនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះប្រតិបត្តិការបង្ក្រាបទីតាំងទទួលផលចោរកម្ម និងករណីប្រើប្រាស់គ្រឿងញៀននៅចំនុចភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការបង្ក្រាបខាងលើទទួលបានលទ្ធផលជាវិជ្ជមាន ក្នុងនោះបានធ្វើការឃាត់ម្ចាស់ផ្ទះដែលទទួលផលចោរកម្ម ឈ្មោះ ទុ លាស់មីន ភេទស្រី អាយុ៦៣ឆ្នាំ មានទីលំនៅភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងឃាត់ខ្លួនជនសង្ស័យករណីគ្រឿងញៀនចំនួន០៥នាក់ ក្នុងនោះមាន៖១-ឈ្មោះ យ៉ា រ៉ាវី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរពុំពិតប្រាកដ។ ២-ឈ្មោះ សា រូហ្វី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរពុំពិតប្រាកដ។ ៣-ឈ្មោះ អ៊ិន សារ៉ាវី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរពុំពិតប្រាកដ។ ៤-ឈ្មោះ យូ សុះ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរពុំពិតប្រាកដ។ ៥-ឈ្មោះ ជឿន ម៉ក់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរពុំពិតប្រាកដ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ ជ្រោយពេជ្រ