ភ្នំពេញៈ ជនសង្ស័យថាជាខ្មាន់កាំភ្លើង៣នាក់ ពាក់ព័ន្ធករណីបាញ់សម្លាប់បងជីដូនមួយនាង ខៀវ សុខារ៉ាវី នៅកាលពីល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦នេះត្រូវបានខាងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅខាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឲ្យមើលមុខហើយ ហើយគ្រាន់តែបង្ហាញឲ្យតំណាងអយ្យការឃើញមុខមួយភ្លែតដឹកយកទៅវិញភ្លាម ។ មកដល់ពេលនេះជនសង្ស័យទាំង៣នាក់ នៅមិនទាន់មានស្ថាប័នណាមួយបញ្ជាក់ឈ្មោះ.អាសយដ្ឋាន.និងករណីបាញ់សម្លាប់ជនរងគ្រោះនោះថា ជារឿងអ្វីនៅឡើយទេ ខណះកំពុងដំណើរការនីតិវិធីរបស់មន្ត្រីនគរបាលយុត្តិធម៍ ជាមួយស្ថាប័នអយ្យការ ៕
ដោយ សីលា
...