នៅថ្ងៃទី១៧ ខែសីហា នេះគឺជាទិវាឯករាជ្យឥណ្ឌូនេស៊ី ហើយប្រទេសនេះបាញ់កម្ទេចកប៉ាល់នេសាទបរទេស៧១គ្រឿងដែលចូលនេសាទនៅក្នុងប្រទេសនេះត្រូវកម្លាំងទាហ៊ានយ៉ាមល្បាតតាមដែនសមុទ្រចាប់បាននាពេលកន្លងមក។ សកម្មភាពខាងលើគឺជាការខិតខំរបស់រដ្ឋាភិបាលទីក្រុងចាការតា ដើម្បីការពារធុនធានធម្មជាតិរបស់ខ្លួន។
ចាប់តាំងពីឆ្នាំ២០១៤ មកទល់ពេលនេះឥណ្ឌូនេស៊ីបានបំផ្លាញកប៉ាល់នេសាទ ១៧០គ្រឿងដែលចូលនេសាទខុសច្បាប់នៅដែនសមុទ្រប្រទេសនេះ។ ក្រៅពីនេះទីក្រុងចាការតា ផ្ញើសារទៅឲ្យប្រទេសចិនដឹងថា តំបន់សមុទ្រជុំវិញកោះ Natuna ជាដែនសមុទ្ររបស់ឥណ្ឌូនេស៊ី មិនអាចឈ្លានពានបានឡើយ អ្នកដែលចូលមកមានវាសនាដូចជាកប៉ាល់នេសាទទាំងអស់នោះ។
កាលពីខែមិថុនា កន្លងទៅ ប្រធានាធិបតី Joko Widodo បានកោះប្រជុំគណរដ្ឋមន្ត្រីនៅលើនាវា KRI Imam Bonjol ជានាវាយាមល្បាតនៅលើដែនសមុទ្រជាប្រចាំ ។ កាលពីខែកក្កដា កន្លងទៅ រដ្ឋមន្ត្រីទទួលបន្ទុកដែនសមុទ្រ ប្រកាសថានឹងធ្វើពិធីបុណ្យឯករាជ្យនៅលើកោះ Natuna ដោយមានការបាញ់កម្ទេចកបាលនេសាទបរទេសជាច្រើនគ្រឿង៕
ប្រែសម្រួល៖ ម៉ែវ សាធី