ឥណ្ឌូនេស៊ីបាញ់ពន្លិចកប៉ាល់ដែលចូលនេសាទខុសច្បាប់៧១គ្រឿង

ចែករំលែក៖

នៅថ្ងៃទី១៧ ខែសីហា នេះគឺជាទិវាឯករាជ្យឥណ្ឌូនេស៊ី ហើយប្រទេសនេះបាញ់កម្ទេចកប៉ាល់នេសាទបរទេស៧១គ្រឿងដែលចូលនេសាទនៅក្នុងប្រទេសនេះត្រូវកម្លាំងទាហ៊ានយ៉ាមល្បាតតាមដែនសមុទ្រចាប់បាននាពេលកន្លងមក។ សកម្មភាពខាងលើគឺជាការខិតខំរបស់រដ្ឋាភិបាលទីក្រុងចាការតា ដើម្បីការពារធុនធានធម្មជាតិរបស់ខ្លួន។

ចាប់តាំងពីឆ្នាំ២០១៤ មកទល់ពេលនេះឥណ្ឌូនេស៊ីបានបំផ្លាញកប៉ាល់នេសាទ ១៧០គ្រឿងដែលចូលនេសាទខុសច្បាប់នៅដែនសមុទ្រប្រទេសនេះ។ ក្រៅពីនេះទីក្រុងចាការតា ផ្ញើសារទៅឲ្យប្រទេសចិនដឹងថា តំបន់សមុទ្រជុំវិញកោះ Natuna  ជាដែនសមុទ្ររបស់ឥណ្ឌូនេស៊ី មិនអាចឈ្លានពានបានឡើយ អ្នកដែលចូលមកមានវាសនាដូចជាកប៉ាល់នេសាទទាំងអស់នោះ។

កាលពីខែមិថុនា កន្លងទៅ ប្រធានាធិបតី Joko Widodo បានកោះប្រជុំគណរដ្ឋមន្ត្រីនៅលើនាវា KRI Imam Bonjol ជានាវាយាមល្បាតនៅលើដែនសមុទ្រជាប្រចាំ ។ កាលពីខែកក្កដា កន្លងទៅ រដ្ឋមន្ត្រីទទួលបន្ទុកដែនសមុទ្រ ប្រកាសថានឹងធ្វើពិធីបុណ្យឯករាជ្យនៅលើកោះ Natuna ដោយមានការបាញ់កម្ទេចកបាលនេសាទបរទេសជាច្រើនគ្រឿង៕

Indonesian navy assemble bombs to destroy seven seized fishing boats in Batam, Kepulauan Riau province on February 22, 2016. Indonesia sank 27 impounded foreign boats on February 22, a minister said, as the world's largest archipelago nation stepped up a campaign against illegal fishing in its waters. AFP PHOTO / SEI RATIFA / AFP / SEI RATIFA (Photo credit should read SEI RATIFA/AFP/Getty Images)

1 (1)

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print