នាយចឺមលង់ទឹកស្លាប់គ្រាដែលកំពុងហែលទឹកតាមដងទន្លេមេគង្គ

ចែករំលែក៖

ខេត្តកណ្តាល៖ បុរសម្នាក់ឈ្មោះឆានបូរាណ‌ហៅនាយចឺម បានលង់ទឹកស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១៨ និង៣០នាទី ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៥ គ្រាដែលជនរងគ្រោះ​ហែលទឹកបណ្តែតមងតាមខ្សែទឹកទន្លេមេគង្គ ស្ថិតក្នុងភូមិលើ ឃុំកោះចូរ៉ាម ស្រុកខ្សាច់​កណ្តាល ខេត្តកណ្តាល ។

11013043_1883658028525875_4876645990306716389_n

មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឆាន បូរាណ‌ ហៅចឺម ភេទ‌ប្រុស‌ អាយុ២៧ឆ្នាំ មុខរបរ‌ ជាកសិករ‌ ជនជាតិ‌ខ្មែរ‌ មានទីនៅភូមិលើ ឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្តាល ។

ប្រភពដដែលបានបន្តថា  នៅមុនពេលកើតហេតុជនរងគ្រោះខាងលើនេះហែលទឹកតោងពោងបណ្តែតមងនៅតាមបណ្តោយខ្សែទឹកដងទន្លេមេគង្គជាមួយក្មួយ‌ប្រុសឈ្មោះ ម៉ៅ ផារី អាយុ១៤ឆ្នាំ ដើម្បីចាប់យកត្រីយកធ្វើម្ហូប ។ ពេលកំពុងហែលទឹកបណ្តែតមងនោះដែរជនរងគ្រោះបានយកខ្សែ‌កំសួលមង មកចងជាប់និងចង្កេះរបស់ខ្លួន‌ ខណៈកំពុងហែលទឹកនោះពោងបានអណ្តែតចេញពីខ្លួនជនរងគ្រោះ ធ្វើឲ្យជនរងគ្រោះខំប្រឹងស្រវេស្រវាហែលទឹកតាមយកពោងមកវិញ បណ្តាលឲ្យជើងជនរងគ្រោះរំជាមួយមងដែលបណ្តែតនោះ ទើបធ្វើឲ្យជនរងគ្រោះហែលទឹកមិនរួចលង់ទឹកស្លាប់ភ្លាមៗមួយរំពេចគ្រាដែលមិនមាននណាម្នាក់ចូលទៅជួយសង្រ្គោះទាន់ពេលវេលា ។

បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណីនៅលំនៅឋានវិញ ៕ស្អាងជ័យ

...

11694116_1883658488525829_6820094675776051253_n

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print