នគរបាលខេត្តត្បូងឃ្មុំ និងក្រុមការងារ HOT-LINE SCAM24/7 បង្ក្រាបទីតាំងសិប្បកម្មធ្វើកាំបិត ដែលបង្ហោះតាមបណ្តាញសង្គម Live Facebook -TikTok

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ នៅថ្ងៃសៅរ៍ទី​០៨​ ខែកុម្ភៈ​ ឆ្នាំ​២០២៥នេះ​ បានបង្ហាញមុខ​បុរស​ជនជាតិ ខ្មែរឥស្លាមចំនួន​ ២នាក់​ ជាសាធារណៈ​និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងខេត្ត​ ដើម្បី​បន្ត​នីតិវិធី​ច្បាប់​ ក្រោយឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​បង្ហោះ​លក់កាំបិត តាមបណ្តាញសង្គម Live Facebook -TikTok។

សូមជម្រាបថា​ កម្លាំងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សហការជាមួយក្រុមការងារ HOT-LINE SCAM24/7 របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងអធិការដ្ឋាននគរបាលស្រុកតំបែរ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានចុះបង្ក្រាបទីតាំងសិប្បកម្មធ្វើកាំបិត ដែលបង្ហោះតាមបណ្តាញសង្គម Live Facebook -TikTok លក់កាំបិតដាវដែលជាអាវុធប្រហារ មួយកន្លែងនៅភូមិទួលសំបូរ ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

ក្នុងកិច្ចប្រតិបត្តិការសមត្ថកិច្ចជំនាញបានឃាត់ខ្លួនមនុស្ស២នាក់
១-ឈ្មោះ សា សូទី ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិ ខ្មែរឥស្លាម (មេជាង)
២-ឈ្មោះ អិន ប្រុសទូច ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិ ខ្មែរឥស្លាម (កូនជាង)។

...

បច្ចុប្បន្ន សមត្ថកិច្ច​ដកហូតវត្ថុតាងរួមមាន កាំបិត បុ័ងតោ ចំនួន៣ដើម ,កាំបិតស្នៀត ចំនួន៧ដើម ដាវវែងចំនួន៣ដើម ,ដាវខ្លីចំនួន៦ដើម , ពូថៅ ចំនួន២ដើម ,កាំបិតផ្គាក់ដងវែងចំនួន៣ដើម , កាំបិតផ្គាក់ដងខ្លីចំនួន១ដើម ,កាំបិតខ្វែវ ចំនួន២ដើម ,ស្រោមដាវធ្វើអំពីឈើចំនួន ៤ , ស្រោមកាំបិតបុ័ងតោធ្វើពីឈើចំនួន១ ,ស្រាមកាំបិតធ្វើពីក្រណាត់ ចំនួន៣ ,ឧបករណ៍សម្រាប់កែឆ្នៃកាំបិតចំនួន៥ និងម៉ូទ័រចំនួន៥​ រួចធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ យកមកកាន់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី និងបញ្ជូនទៅសាលាដំបូងខេត្តចាត់វិធានការបន្ត៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print