ជិះម៉ូតូឆ្លងផ្លូវត្រូវម៉ូតូមួយគ្រឿងទៀតបុករងការខូចខាត

ចែករំលែក៖

ភ្នំពេញ​៖ បុរស​ម្នាក់​ស្រវឹង​ជិះ​ម៉ូតូ​ស្កុប​ពី​បត់​ឆ្លង​ផ្លូវ​ក៏ត្រូវ​ម៉ូតូ​ហុងដា​ឌ្រីម​មួយ​គ្រឿង​ទៀត​ជិះ​ដោយ​បុរស​ម្នាក់​ផ្លូវ​ត្រូវ​ក្នុង​ស្ថានភាព​ស្រវឹង​ដូច​គ្នា​ជ្រុល​ទៅ​បុក​បណ្ដាល​ឲ្យ​រងការ​ខូចខាត​ម៉ូតូ​និង​មនុស្ស​រងរបួស​ ។

​ ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​១២និង​៣០នាទី​ឈាន​ចូល​ថ្ងៃ​ទី​១២ខែ​កុម្ភៈ​ឆ្នាំ​២០២៥​ចំនុច​ផ្លូវ​២១៧កែង​ផ្លូវ​៤៣០សង្កាត់​ទំនប់​ទឹក​ ខណ្ឌ​បឹង​កេង​កង​ រាជ​ធានី​ភ្នំពេញ​ ។
​ តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​ បានអោយ​ដឹង​ថា​មុន​ពេល​កេីត​ហេតុ​ គេបាន​ឃើញ​បុរស​ម្នាក់​បានជិះ​ម៉ូតូ​ម៉ាក​ហុងដា​ស្កុប​ពី​ពណ៌​ស​លាយ​ផ្កា​ឈូក​ ពាក់​ស្លាក​លេខ​ សៀមរាប​​ 1AG 0967​បានជិះ​ម៉ូតូ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២១៧​(ហៅ​មុនី​រ៉េត​)​ទិសដៅ​ពី​កេីត​ទៅ​លិច​ក្នុង​ស្ថានភាព​ស្រវឹង​ លុះ​មក​ដល់​ចំណុច​កេីត​ហេតុ​ ក៍បានបត់​ឆ្វេង​ឆ្លង​ផ្លូវ​គោលបំណង​ឆ្ពោះ​ទៅ​ផ្លូវ​៤៣០​ តែ​គាប់​ជួន​ពេល​នោះ​ ក៍ស្រាប់​តែ​មាន​បុរស​ម្នាក់​ទៀត​បានជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​1JM 7291 បានជិះ​បោះ​ពួយ​តាម​បណ្ដោយ​ផ្លូវ​២១៧​ទិសដៅ​ពី​លិច​ទៅ​កេីត​ល្បឿន​លឿន​ហើយ​ស្រវឹង​ដូច​គ្នា​ហ្រ្វាំង​មិន​ទាន់​ក៍ជ្រុល​ទៅ​បុក​និង​ម៉ូតូ​ស្កុប​ពី​យ៉ាង​ពេញ​ទំហឹង​ បណ្ដាល​ឲ្យ​ម៉ូតូ​ទាំង​២គ្រឿង​ដួល​រណូក​រណែល​ ព្រម​ទាំង​ធ្វើ​ឲ្យ​បុរស​ជាអ្នក​ជិះ​ម៉ូតូ​ស្កុប​ពី​ រងរបួស​បែក​ចង្កា​ ម៉ូតូ​ខូចខាត​ផ្នែក​ខាង​មុខ​ ។
​ ដោយ​ឡែក​ខាង​ម៉ូតូ​ហុងដា​ឌ្រីម​វិញ​រង​របួស​បែក​មាត់​ ម៉ូតូ​បាក់​ខ្នង​និង​វៀច​ជំពាស់​ ។
​ ក្នុង​ហេតុការណ៍​នេះ​ផង​ដែរ​ ភាគី​ភាគីទាំងពីរ​បាន​សម្រប​សម្រួល​គ្នា​ដោយ​ខាង​ម៉ូតូ​ហុងដា​ឌ្រីម​ទាមទារ​សំណង​១៥០ដុល្លារ​ តែ​ខាង​ម៉ូតូ​ស្កុប​ពី​សុំ​សង​សំណង​៧០ដុល្លារ​ បញ្ចប់​រឿង​នៅ​កន្លែង​កើត​ហេតុ​តែ​ម្ដង​ទៅ​ ៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print