ភ្នំពេញ៖ បុរសម្នាក់ស្រវឹងជិះម៉ូតូស្កុបពីបត់ឆ្លងផ្លូវក៏ត្រូវម៉ូតូហុងដាឌ្រីមមួយគ្រឿងទៀតជិះដោយបុរសម្នាក់ផ្លូវត្រូវក្នុងស្ថានភាពស្រវឹងដូចគ្នាជ្រុលទៅបុកបណ្ដាលឲ្យរងការខូចខាតម៉ូតូនិងមនុស្សរងរបួស ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង៣០នាទីឈានចូលថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០២៥ចំនុចផ្លូវ២១៧កែងផ្លូវ៤៣០សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថាមុនពេលកេីតហេតុ គេបានឃើញបុរសម្នាក់បានជិះម៉ូតូម៉ាកហុងដាស្កុបពីពណ៌សលាយផ្កាឈូក ពាក់ស្លាកលេខ សៀមរាប 1AG 0967បានជិះម៉ូតូដំណើរតាមបណ្ដោយផ្លូវ២១៧(ហៅមុនីរ៉េត)ទិសដៅពីកេីតទៅលិចក្នុងស្ថានភាពស្រវឹង លុះមកដល់ចំណុចកេីតហេតុ ក៍បានបត់ឆ្វេងឆ្លងផ្លូវគោលបំណងឆ្ពោះទៅផ្លូវ៤៣០ តែគាប់ជួនពេលនោះ ក៍ស្រាប់តែមានបុរសម្នាក់ទៀតបានជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1JM 7291 បានជិះបោះពួយតាមបណ្ដោយផ្លូវ២១៧ទិសដៅពីលិចទៅកេីតល្បឿនលឿនហើយស្រវឹងដូចគ្នាហ្រ្វាំងមិនទាន់ក៍ជ្រុលទៅបុកនិងម៉ូតូស្កុបពីយ៉ាងពេញទំហឹង បណ្ដាលឲ្យម៉ូតូទាំង២គ្រឿងដួលរណូករណែល ព្រមទាំងធ្វើឲ្យបុរសជាអ្នកជិះម៉ូតូស្កុបពី រងរបួសបែកចង្កា ម៉ូតូខូចខាតផ្នែកខាងមុខ ។
ដោយឡែកខាងម៉ូតូហុងដាឌ្រីមវិញរងរបួសបែកមាត់ ម៉ូតូបាក់ខ្នងនិងវៀចជំពាស់ ។
ក្នុងហេតុការណ៍នេះផងដែរ ភាគីភាគីទាំងពីរបានសម្របសម្រួលគ្នាដោយខាងម៉ូតូហុងដាឌ្រីមទាមទារសំណង១៥០ដុល្លារ តែខាងម៉ូតូស្កុបពីសុំសងសំណង៧០ដុល្លារ បញ្ចប់រឿងនៅកន្លែងកើតហេតុតែម្ដងទៅ ៕