ភ្នំពេញៈ រថយន្តហាយឡេនឌ័រមួយគ្រឿងសង្ស័យអ្នកបេីកបរងោកមួយភាំងទើបរេចង្កូតជ្រុលទៅបុកក្បាលនាគថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យរងការខូចខាត ។
ហេតុការណ៍នេះបានកេីតឡើងនៅវេលាម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២៥នៅទល់មុខមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ផ្លូវលេខ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកេីតហេតុគេបានឃើញបុរសម្នាក់បានបេីករថយន្តម៉ាក ហាយឡេនឌ័រពណ៌ប្រផេះ ពាក់ស្លាកស្លាកលេខ ភ្នំពេញ 1AO-6885 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៧១ក្នុងទិសដៅពីត្បូងទៅជេីងដោយល្បឿនលឿន លុះមកដល់ចំនុចកេីតហេតុ ដោយសង្ស័យថាអ្នកបេីកបរងងុយដេកក៍ងោកមួយភាំងទេីបធ្វើអោយរថយន្តរេចង្កូតជ្រុលទៅបុកក្បាលនាគថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យបាក់ខូចទ្រង់ទ្រាយអស់ចំនួន២កង់ ព្រមទាំងធ្វើអោយរថយន្តរងការខូចខាតបាក់រ៉ូទិលកង់មុខចំហៀងខាងឆ្វេងទៅមុខលែងរួចផងដែរ ។
ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះមិនបង្កអោយមានគ្រោះថ្នាក់ដល់មនុស្សនោះទេ ។
ក្រោយពេលកេីតហេតុ រថយន្ដត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដេីម្បីរង់ចាំដំណោះស្រាយ ៕
ដោយ៖សុខាសែនជ័យ
