រថយន្ដ​ហាយ​ឡេនឌ័របេីក​បុក​ក្បាល​នាគ​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​បណ្ដាល​ឲ្យ​រងការ​ខូចខាត​

ចែករំលែក៖

ភ្នំពេញៈ រថយន្ត​ហាយ​ឡេនឌ័រ​មួយ​គ្រឿង​សង្ស័យ​អ្នក​បេីក​បរ​ងោកមួយភាំងទើប​រេចង្កូត​ជ្រុល​ទៅ​បុក​ក្បាល​នាគ​ថ្ម​ពុះចែក​ទ្រូងផ្លូវ​បណ្ដាល​ឱ្យរងការ​ខូចខាត​ ។
​  ហេតុការណ៍​នេះ​បានកេីត​ឡើងនៅវេលា​ម៉ោង​៣ទៀបភ្លឺ​ឈានចូលថ្ងៃ​ទី​២៤ខែ​កុម្ភៈ​ឆ្នាំ​២០២៥​នៅទល់មុខ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត​ ផ្លូវ​លេខ២៧១ សង្កាត់​ទំនប់ទឹក​ ខណ្ឌ​បឹង​កេង​កង​ រាជធានីភ្នំពេញ​ ។
​   តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​ បានអោយ​ដឹង​ថា មុន​ពេល​កេីតហេតុ​គេបាន​ឃើញ​បុរស​ម្នាក់​បានបេីក​រថយន្ត​ម៉ាក​ ហាយ​ឡេនឌ័រពណ៌​ប្រផេះ​ ពាក់​ស្លាក​ស្លាកលេខ​ ភ្នំពេញ​ 1AO-6885 ធ្វើ​ដំណើរតាម​បណ្តោយ​ផ្លូវ​លេខ២៧១ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជេីង​ដោយល្បឿន​លឿន​ លុះ​មកដល់​ចំនុច​កេីតហេតុ​ ដោយ​សង្ស័យ​ថា​អ្នក​បេីក​បរងងុយ​ដេក​ក៍ងោក​មួយ​ភាំង​ទេីប​ធ្វើ​អោយ​រថយន្ត​រេចង្កូត​ជ្រុល​ទៅ​បុក​ក្បាល​នាគ​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​បណ្ដាល​ឱ្យបាក់​ខូចទ្រង់ទ្រាយ​អស់​ចំនួន​២កង់​ ព្រម​ទាំង​ធ្វើ​អោយ​រថយន្ត​រងការ​ខូចខាត​បាក់​រ៉ូទិល​កង់មុខ​ចំហៀង​ខាង​ឆ្វេង​ទៅ​មុខ​លែង​រួច​ផង​ដែរ​ ។
​    ចំពោះករណី​គ្រោះថ្នាក់ចរាចរណ៍នេះមិនបង្កអោយ​មានគ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ​ ។
​   ក្រោយ​ពេល​កេីតហេតុ​ រថយន្ដ​ត្រូវ​បានសមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ដេីម្បី​រង់ចាំ​ដំណោះ​ស្រាយ​  ៕ ដោយ៖សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print