ខេត្តឧត្តរមានជ័យ៖ សកម្មភាពដឹកជញ្ជូនឈើក្រញូងកក្រើកឡើងវិញ និងប្រើមធ្យោបាយដឹកគ្រប់រូបភាពតាមឡានទំនើបៗចេញពីស្រុកអន្លង់វែង ដោយគេលួចបង្ហើបថា មានតែយាយម៉ាយ និងឈ្មួញឈ្មោះ ហេង ជាកូនដៃគាត់ទេ ដឹកមិនចេះអស់ មិនឈប់ ហើយទ្រង់ទ្រាយធំជាងមុនស្ទើររាល់ថ្ងៃ ពិសេសដាក់តាមឡានបាឡែនម្តងៗ មានពី៤ទៅ៥គ្រឿង។
ការដឹកជញ្ជូនឈើក្រញូងនេះ យាយម៉ាយ និងឈ្មួញហេង ដឹកចេញពីស្រុកអន្លង់វែង ឆ្ពោះទៅកាត់តាមក្រុងសំរោង មកកាន់ខេត្តបន្ទាយមានជ័យ ឡើងតាមផ្លូវជាតិលេខ៥ កាត់ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិសាត់ កំពង់ឆ្នាំង កំពង់ស្ពឺ ខេត្តកណ្តាល ឆ្លងតាមស្ពានព្រែកក្តាម បុកទៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ឆ្លងទៅវៀតណាមតាមច្រកមួយចំនួននៃខេត្តស្វាយរៀង។ ករណីខ្លះយាយម៉ាយ និងឈ្មោះហេង អត់ឆ្លងកាត់ស្ពានព្រែកក្តាមទេ គឺតម្រង់ចូលមករាជធានីភ្នំពេញ សាងដាក់ឡានក្រុងឆ្ពោះទៅវៀតណាមតាមច្រកខេត្តស្វាយរៀងដូចគ្នា។
គេបានលួចបង្ហើបបន្តថា រថយន្តដឹកឈើក្រញូងយាយម៉ាយ អាចចាប់បានទាំងអស់អោយតែមានវិធានការណ៍ចាំស្ទាក់បង្ក្រាបនៅចំណុច ស្រុក កអណ្តើក ខេត្តព្រៃវែង ដែលជាចំណុចឆ្លងកាត់មុនរៀបផែនការបែងចែកឆ្ពោះទៅវៀតណាម។ ថ្មីៗនេះសមត្ថកិច្ចខេត្តបាត់ដំបងបានប្រមាញ់ស្ទាក់ចាប់ឡានបាឡែនដឹកឈើក្រញូងរបស់យាយម៉ាយចំនួន៣គ្រឿង តែលទ្ធផលចាប់បានតែមួយគ្រឿង ដោយឡែកពីរគ្រឿងទៀតរបូតបាត់ ។
យាយម៉ាយ និងឈ្មោះហេង បានចំណាយក្នុងមួយខែៗយ៉ាងច្រើនទៅលើសមត្ថកិច្ចជាច្រើនស្ថាប័នពាក់ព័ន្ធ និងការរត់ថ្លៃផ្លូវពេលចេញម្តងៗ ដូច្នេះការបង្ក្រាបឈើយាយម៉ាចពិតជាមិនជោគជ័យ៕
ខ្សឹបដាក់ត្រចៀក