នាយឧត្តមសេនីយ សុខ ផល៖ បណ្តាមេប៉ុស្តិ៍ច្រកទា្វរព្រំដែនអន្តរជាតិ គួរត្រូវស្ម័គ្រចិត្តលាលែងពីតំណែង ឬទុកការងារនោះឲ្យគេធ្វើវិញ ចំពោះករណីមេប៉ុស្តិ៍ច្រកទា្វរទាំងនោះ នៅតែបណ្តែតបណ្តោយឲ្យមានជនបរទេសជ្រៀតឆ្លងដែនចូលទឹកដីកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ថាបណ្តាមេប៉ុស្តិច្រកទា្វរព្រំដែនអន្តរជាតិ គួរត្រូវស្ម័គ្រចិត្តលាលែងពីដំណែង ឬទុកការងារនោះឲ្យគេធ្វើវិញ ចំពោះករណី ដែលមេប៉ុស្តិច្រកទា្វរទាំងនោះ នៅតែបណ្តែតបណ្តោយឲ្យមាន ជនបរទេសជ្រៀត ឆ្លងដែនចូលទឹកដីកម្ពុជា ដោយខុសច្បាប់ និងមានកាន់ឯកសារលិខិតស្នាមខុសច្បាប់។ នៅក្នុងពិធីដំឡើងឋានន្តរស័ក្តជូននាយនគរបាលអន្តោប្រវេសន៍ ល្ងាចថ្ងៃទី១៩ ខែសីហា នៅទីស្តីការ ក្រសួង នាយឧត្តមសេនីយ សុខ ផល អគ្គនាយក អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ថ្លែងថា ជាក់ស្តែងណាស់ បច្ចុប្បន្នការជ្រៀតចូលរបស់ជនអន្តោប្រវេសន៍ខុសច្បាប់ឆ្លងដែនចូលទឹកដីកម្ពុជា នៅតែមាននៅតាមខ្សែបន្ទាត់ព្រំដែន ហើយបណ្តាមេប៉ុស្តិច្រកទា្វរច្រក ទាំងអស់ ត្រូវតែចាត់ទុកការងារនេះ ជាការងារគ្រោះថ្នាក់ដល់ខ្លួនឯង។

នាយឧត្តមសេនីយ៍ សុខ ផល ថា ការប្រព្រឹត្តរបស់មេប៉ុស្តិករណីធ្ងន់ធ្ងរ នឹងត្រូវ បញ្ជូនទៅតុលាការដោយគ្មានការលើកលែងនោះទេ។ ក្នុងចំណាត់ការកន្លងមកសម្រាប់បញ្ហានេះ មានមេប៉ុស្តិក៏មន្ត្រីច្រកទ្វារព្រំដែនមួយចំនួន ត្រូវគេស្រាវជ្រាវរកឃើញថា បានប្រព្រឹត្តិទង្វើខុសច្បាប់លើការងារបណ្តែតបណ្តោយឲ្យជនបរទេសអន្តោប្រវេសន៍ឆ្លងដែនចូលខុសច្បាប់ ហើយមេប៉ុស្តិ និងមន្ត្រី ក៏ត្រូវបានគេចាប់បញ្ជូនទៅតុលាការ ខ្លះត្រូវបានដកចេញពីដំណែង និងខ្លះទៀតត្រូវរងការព្រមាន៕

image image image image

ដោយ៖ សហការី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print