Updated ៖ លោកស្រី ហ៊ុន​ ម៉ាណា​ ប្រធានមូលនិធិបាយ័ន បានដឹកនាំក្រុមការងារ ប្រគល់ផ្ទះទេវតាចំនួន០៥ខ្នង ជូនទុរគតជន ចាស់ជរាគ្មានទីពឹង នៅខេត្តកំពង់ស្ពឺ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ កាលពីព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ លោកស្រី ហ៊ុន ម៉ាណា ប្រធានមូលនិធិបាយ័ន បានដឹកនាំក្រុមការងារ ប្រគល់ផ្ទះទេវតាចំនួន០៥ខ្នង ជូនទុរគតជន ចាស់ជរាគ្មានទីពឹង នៅខេត្តកំពង់ស្ពឺ។ ក្នុងនោះរួមមាន៖

១-ផ្ទះលេខ១៤០ ប្រគល់ជូនលោកយាយ ឃួន អុីម អាយុ៦២ឆ្នាំ រស់នៅភូមិពារ សង្កាត់កណ្តាលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ជាអំណោយក្រុមហ៊ុន Cambodia WS Mining Industry Holdi Limited ។

២-ផ្ទះលេខ១៧៦ ប្រគល់ជូនយាយ ដួង ញឹប រស់នៅភូមិចំបុី ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាអំណោយលោកស្រីម៉ៅ ចំណាន និងស្វាមី ។

៣-ផ្ទះលេខ១៧០ ប្រគល់ជូនលោកយាយ សុខ ប៉ុន អាយុ៧៣ឆ្នាំ រស់នៅភូមិតាយ៉ង ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺជាអំណោយលោក ខូវ អ៊ុងប៉ាង និងភរិយា។

៤-ផ្ទះលេខ១៧២ ប្រគល់ជូនលោកតា ប៉ែន អ៊ុក អាយុ៨០ឆ្នាំ រស់នៅភូមិអង្គ្រង ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជាអំណោយលោក ខូវ អ៊ុងប៉ាង និងភរិយា។

៥-ផ្ទះលេខ១៧១ ប្រគល់ជូនលោកយាយ ឌី ម៉ៃ អាយុ៨៣ឆ្នាំ រស់នៅភូមិស្វាយទាប ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជាអំណោយលោក ខូវ អ៊ុងប៉ាង និងភរិយា។

ក្នុងឱកាសប្រគល់ផ្ទះចំនួន០៥ខ្នងនោះក្រុមការងារ បានចែកអំណោយ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ជូនលោកតា លោកយាយ រួមមានសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួន ។

គួរបញ្ជាក់ថា ការផ្តល់ជូនផ្ទះទេវតានេះមិនមែនជាលើកទី១នោះទេសម្រាប់មូលនិធិបាយ័ន ផ្តល់ផ្ទះទេវតាជូនទូរគតជននៅក្នុងខេត្តកំពង់ស្ពឺ គឺលោកស្រីនិងក្រុមការងារតែងតែធ្វើជាប្រចាំ៕

image image image image image image

ដោយ៖ សុខ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print