សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញដល់ជាអធិបតី ក្នុងពិធី”សំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន លើកទី៧ ឆ្នាំ២០២៥” ហើយ !

ចែករំលែក៖

ភ្នំពេញ ៖ នៅវេលាម៉ោង៤ នឹង២០នាទី ល្ងាចថ្ងៃសៅរ៍ ទី៣ ខែឧសភា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដល់ ជាអធិបតី “សំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន លើកទី៧ ឆ្នាំ២០២៥” ។

អ្នកសារព័ត៌មាន និងមន្ត្រីពាក់ព័ន្ធ សរុបចំនួន ៥ ០០០នាក់  ។ 

សូមបញ្ជាក់ថា ៖ ក្រោយធ្វើបច្ចុប្បន្នភាព, គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៥ ក្រសួងព័ត៌មានបានចុះបញ្ជីចំនួនសារព័ត៌មានជាតិ-បរទេស ដែលកំពុងដំណើរការផ្សាយសរុបចំនួន១ ៦២០ អង្គភាព រួមមាន៖

ក.  ប្រព័ន្ធផ្សព្វផ្សាយទំនើប

–  គេហទំព័រសារព័ត៌មានអនឡាញចំនួន៨៣៩ អង្គភាព 

–  ទូរទស្សន៍ឌីជីថលចំនួន១២ស្ថានីយ

–  ទូរទស្សន៍អនឡាញចំនួន៩ អង្គភាព

–  ទូរទស្សន៍ប្រភេទ OTT (Over-The-Top media service) ចំនួន១២ ស្ថានីយ

–  ទូរទស្សន៍ផ្កាយរណបចំនួន៣ ស្ថានីយ

ខ.  ប្រព័ន្ធផ្សព្វផ្សាយប្រពៃណី

–  កាសែតចំនួន១២៥ អង្គភាព 

–  សមាគមសារព័ត៌មានចំនួន២៦ អង្គភាព

–  ទស្សនាវដ្តីចំនួន៦ អង្គភាព 

–  ព្រឹត្តិបត្រចំនួន១២ អង្គភាព 

–  ទីភ្នាក់ងារសារព័ត៌មានបរទេស និងការិយាល័យតំណាងអចិន្ត្រៃយ៍ចំនួន១៨ អង្គភាព

–  រោងពុម្ពចំនួន៨៩

–  សៀវភៅចំនួន២២ អង្គភាព

–  ភ្នាក់ងារផ្សាយពាណិជ្ជកម្មចំនួន៣ ក្រុមហ៊ុន

–  វិទ្យុអ៊ែហ្វអ៊ឹមចំនួន២៨០ ស្ថានីយ និងវិទ្យុអាអ៊ឹមចំនួន១ ស្ថានីយ

–  ទូរទស្សន៍អាណាឡូកផ្សាយផ្ទាល់មាន១៦ ស្ថានីយ 

–  ទូរទស្សន៍ផ្សាយបន្តចំនួន១០១ ស្ថានីយ

–  ទូរទស្សន៍ខ្សែកាបចំនួន៤៦ ស្ថានីយ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print