ខេត្តព្រះវិហារៈពេលនេះសម្តេចតេជោ ហ៊ុន សែនកំពុងបន្តដំណើរឆ្ពោះទៅកាន់ទីបញ្ជាការកងពល ធំទី៣ ដែលនៅមិនឆ្ងាយពីប្រាសាទព្រះវិហារ។ សម្តេចនឹងជួបសំណេះសំណាលសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធនៃបណ្តាអង្គភាពដែលបាននិងកំពុងឈរជើងការពារទឹកដីតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ពិសេសនៅទិសប្រាសាទព្រះវិហារ។
សម្តេចមានប្រសាសន៍ថាៈ តាមការគ្រោងទុក ខ្ញុំនឹងបន្តដំណើរទៅកាន់ខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យមើលសមិទ្ធផលសង្គមជាតិដែលយើងបានរួមគ្នាកសាង និងដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ដូចដែលខ្ញុំបានធ្វើជាមួយខេត្តនានាកន្លងមក។
សម្តេចមានប្រសាសន៍បន្តថាៈ ដំណើរក្នុងសប្តាហ៍នេះផ្លូវឆ្ងាយ និងការងារច្រើន សុំអធ្យាស្រ័យពីបងប្អូនជនរួមជាតិដែលខ្ញុំមិនបានចុះសួរទុករាប់ទាំងអាជីវករដែលលក់ដូរនៅតាមផ្សារនៃខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តកំពង់ធំ និងនៅទីរួមខេត្តព្រះវិហារផងដែរ៕
ដោយ សុខ ខេមរា
...