ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខនេះ នឹងបើកសវនាការកាត់ទោសលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ជាប់ចោទពីបទ”បដិសេធក្នុងការចូលខ្លួន”ដែលជាបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង ។
មេធាវីការពារក្ដីលោកកឹម សុខា គឺ លោកស្រី ម៉េង សុភារី ថ្លែងប្រាប់ នៅរសៀលថ្ងៃទី២៦ខែសីហា នេះថា មន្ត្រីតុលាការបានទូរស័ព្ទប្រាប់លោកស្រីអំពីគម្រោងបើកសវនាការករណីលោក កឹម សុខា នៅថ្ងៃទី៩កញ្ញា ខាងមុខនេះ ។ លោកស្រីមេធាវី បញ្ជាក់បន្ថែមថា លោកស្រីក៏បានដាក់ពាក្យបណ្ដឹងឧទ្ធរណ៍រួចហើយដែរចំពោះគម្រោងសវនាការនេះ តែពុំទាន់ដឹងថាតុលាការនឹងផ្អាកឬយ៉ាងណានៅឡើយទេ៕
ដោយ៖ ចេស្តា
...