បុរសភេទទី៣មា្នក់ត្រូវសមត្ថកិច្ច ចាប់ខ្លួនដោយសារ​លួចខ្សែក.និងលុយពីភ្ញៀវបរទេសជាង១មឺុនដុល្លារ

ចែករំលែក៖

ខេត្តសៀមរាប៖បុរសភេទទី៣ម្នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានខេត្តសៀមរាបបានចាប់ខ្លួន បន្ទាប់ពីបានលួចលុយពីភ្ញៀវទេសចរណ៍បរទេស ជាង១មឺុនដុល្លារ ខណះភ្ញៀវអន្ដរជាតិដេកលក់ នៅក្នុងសណ្ឋាគារ។
ហេតុការណ៍ឃាត់ខ្លួននេះគឺធ្វើឡើងនៅរំលងអាធ្រាត្រឈានចូលថ្ងៃទី២៦ខែសីហាឆ្នាំ២០១៦នៅម្តុំផប់ស្ទីតក្នុងភូមិមណ្ឌល១សង្កាត់ស្វាយដង្គំ ក្រុងសៀម រាបខណះកំពុងទាក់ភ្ញៀវ តាមបណ្តឹងបុរសជនជាតិបារាំង កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦ ។មន្ដ្រីសមត្ថកិច្ចបានឲ្យដឹងថា ភ្ញៀវទេសចរណ៍បានស្នាក់នៅសណ្ឋាគារឌឺព្រីនអង្គរ ដោយបានបបួលនាងខ្ទើយនោះ មកគេងដោយឲ្យ៥០០ដុល្លារ ស្រាប់តែដេកលក់ នាងខ្ទើយនោះលួចលុយនិងគ្រឿងអលង្ការ អត់ខ្សែក.មាសទម្ងន់៥ដំឡឹងនិងបន្តោងព្រះ៣ព្រះអង្គដាក់លើតុ តែម្តង។មន្ត្រីដដែលបានបន្តថា៖ជនសង្ស័យមានឈ្មោះសុខ សីហា ភេទប្រុស អាយុ១៨ឆ្នាំរស់នៅផ្ទះជួលភូមិទ្រាំ សង្កាត់ស្លក្រាមក្រុងសៀមរាប។ ជនសង្ស័យបានយកលុយទាំងអស់ទៅដើរលេងប្រទេសថៃ និងកែសុដន់រួចក៏វិលត្រលប់មកខេត្តសៀមរាបវិញក៏ត្រូវបានកម្លាំងនគរបាលតាមប្រមាញ់ចាប់បានតែម្តង។ មន្ត្រីដដែលបន្តថា៖បច្ចុប្បន្នសមត្ថកិច្ចបានចាំយកពីជនសង្ស័យបានចំនួន២៦៥ដុល្លារលុយថៃ៨០០០បាត និងបន្តោងព្រះចំនួន២អង្គប្រគល់ទៅឲ្យ បុរសជនជាតិបារាំងវិញហើយ។ ឯជនសង្ស័យត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានខេត្តសៀមរាបកំពុងកសាងសំណំុរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការបន្ត៕

image image

ដោយជានិរន្ដរ៍

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print