លោករដ្ឋមន្ត្រី​ លឹម​ គានហោ​ អញ្ជើញចុះពិនិត្យការដ្ឋានបើកផ្លូវទឹកថ្មី ដើម្បីនាំទឹកពីទំនប់៧មករា ទៅកាន់ស្ថានីយបូមទឹកហ៊ុនសែនទី២២-២៣ (ទន្លេបាទី)

ចែករំលែក៖

ខេត្តតាកែវ៖ ព្រឹកថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០១៦ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យការដ្ឋានបើកផ្លូវទឹកថ្មី ដើម្បីនាំទឹកពីទំនប់៧មករា ទៅកាន់ស្ថានីយបូមទឹកហ៊ុនសែនទី២២-២៣ (ទន្លេបាទី) ។

លោករដ្ឋមន្ត្រី បានណែនាំដល់អ្នកបច្ចេកទេសថា ការប្រើប្រាស់គ្រឿងចក្រកាយបើកផ្លូវទឹកនេះ គឺជាវិធានការបណ្តោះអាសន្នតែប៉ុណ្ណោះ ដើម្បីនាំទឹកទៅកាន់ទន្លេបាទីឱ្យបានកាន់តែច្រើន និងឆាប់រហ័ស ។ ប៉ុន្តែ នៅក្នុងរដូវប្រាំងខាងមុខ ផ្លូវនាំទឹកថ្មីនេះ ត្រូវកែប្រែឱ្យក្លាយទៅជាប្រឡាយស្រោចស្រពពេញលេញ ដោយត្រូវជីកបន្ថែមទាំងទំហំ ជម្រៅ និងសាងសង់សំណង់សិល្បការនៅលើដងប្រឡាយ ឱ្យត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសជាប្រឡាយស្រោចស្រព ។

គួររំលឹកជូនថា ជាធម្មតា ទន្លេបាទីតែងតែទទួលទឹកពីទំនប់៧មករា តាមរយៈស្ទឺងតូច ប៉ុន្តែដោយសារក្នុងឆ្នាំនេះ ក្រុមប្រឹក្សាឃុំព្រែករកា ស្រុកកណ្តាលស្ទឺង បានសាងសង់ស្ពានឆ្លងស្ទឹងតូច ។ ក្នុងពេលសាងសង់ស្ពាននោះ ក៏បានសាងសង់នូវទំនប់កាត់ស្ទឹងតូច ដើម្បីកុំឱ្យទឹកហូរចូលការដ្ឋានសំណង់ ។ ការសាងសង់ទំនប់នេះបានធ្វើឱ្យរាំងស្ទះដល់រំហូររបស់ទឹកទៅកាន់ទន្លេបាទី ។ ក្នុងពេលដែលផ្ទៃដីស្រែជាច្រើនហិកតានៅក្នុងស្រុកបាទី ត្រូវការទឹក ក្រសួងធនធានទឹក និងឧតុនិយម បានចាប់ផ្តើមបូមទឹកពីអាងទន្លេ ទម្លាក់ចូលទៅក្នុងប្រឡាយមេហនុមាន ប៉ុន្តែដោយទឹកនៅក្នុងអាងទន្លេបាទីទាបជាងក្បាលបូមរបស់ស្ថានីយហ៊ុនសែនទី២២-២៣ ក្រសួង បានសម្រេចប្រើប្រាស់ម៉ាស៊ីនចល័តខ្នាតមធ្យម ចំនួន ០៤ គ្រឿង ដើម្បីអន្តរាគមន៍ ។

ក្នុងគោលបំណងជម្រុញទឹកទៅស្តុកក្នុងអាងទន្លេបាទី ឱ្យបានកាន់តែច្រើន ឯកឧត្តមរដ្ឋមន្ត្រី កាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០១៦ បានចាត់ឱ្យអ្នកបច្ចេកទេស នាំយកគ្រឿងចក្រ (Excavator) សរុបចំនួន ០៨ គ្រឿង ទៅកាយបើកផ្លូវទឹកថ្មីបន្ថែមមួយខ្សែទៀត ដើម្បីនាំទឹកបន្ថែមទៅកាន់ទន្លេបាទី ៕

image image image image image image image image image

ដោយ៖ សុខ ខេមរា

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print