ខេត្តឧត្តរមានជ័យៈ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦នេះ បន្ទាប់ពីសម្តេចបានអញ្ជើញចុះសួរសុខទុក្ខកូនក្មួយនៅ វិទ្យាល័យហ៊ុនសែនឧត្តរមានជ័យរួចមក សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋនិងអាជីវករនៅ “ផ្សារសំរោង” ស្ថិតក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ប្រជាពលរដ្ឋ និងអាជីវករសប្បាយរីករាយខ្លាំងណាស់ នៅពេលបានឃើញវត្តមានសម្តេចតេជោអញ្ជើញចុះផ្ទាល់មកដល់ទីផ្សារតែម្តង។ នេះជាឱកាសដែល សម្តេចតេជោ បានឃើញ និងបានស្តាប់ឮផ្ទាល់ពីប្រជាពលរដ្ឋអំពីកង្វល់ និងបញ្ហាប្រឈមមួយចំនួនដែលប្រជាពលរដ្ឋត្រូវការដំណោះស្រាយ។
សម្តេចតេជោ ហ៊ុន សែន តែងតែនៅរួមសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋ។ សម្តេចបានបញ្ជាក់ជូនបងប្អូនអាជីវករលក់ដូរអោយបានជ្រាបអំពីការលក់ដូរនៅផ្សាររដ្ឋគឺបងប្អូនលក់ដូរមួយជីវិតកូនចៅ ប៉ុន្តត្រូវទទួលខុសត្រូវចំពោះការបង់ពន្ឋ និងភាស៊ីជាដើម។ សូមបងប្អូន Copy សារាចរដែលចុះហត្ថលេខាដោយ សម្តេចតេជោ កាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០១៦ ស្តីពីការគ្រប់គ្រងផ្សារគ្រប់ប្រភេទនៅទូទាំង ប្រទេស។
សម្តេចតេជោ ហ៊ុន សែន នឹងបន្តជួយដោះស្រាយបញ្ហាប្រឈមនានាជូនបងប្អូនអាជីវករនៅទូទាំងប្រទេស ក្នុងការប្រកបការងារលក់ដូរកាន់តែមានភាពងាយស្រួល ដើម្បីប្រជាពលរដ្ឋមានជីវភាពរស់នៅកាន់តែល្អប្រសើរឡើង៕
ដោយ សុខ ខេមរា