រថយន្ត​បេីក​បុក​​ឡំប្រឺតាពី​ក្រោយ​បបណ្តាលឱ្យ​ក្រឡាប់​ផ្ងារជើងសង៤០០ដុល្លារ​បញ្ចប់រឿង

ចែករំលែក៖

ភ្នំពេញ៖ ​បុរសជនជាតិចិនបើករថយន្តដោយ​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ជ្រុល​ទៅ​បុក​​ម៉ូតូឡំប្រឺតាពី​ក្រោយ​បណ្តាល​អោយ​ក្រឡាប់​។
​ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង​៩និង​៣០នាទី​យប់​ ថ្ងៃ​ទី​១៦ ខែ​មិថុនា ​ឆ្នាំ​២០២៥​ នៅតាមផ្លូវលេខ២១៧​ ទល់មុខ​ផ្សារ​ស្ទឹងមានជ័យ​ចាស់​ សង្កាត់​ស្ទឹងមានជ័យ​ទី​១​ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​ ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​ បានអោយ​ដឹង​ថា​ មុន​ពេល​កេីត​ហេតុ​ គេបាគេបានបានបុរសម្នាក់បានបើក​​ឡំប្រឺតា ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1IT 7122 ដឹកកូនស្រីម្នាក់ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២១៧​ ក្នុងទិសដៅ​ពី​កេីត​ទៅ​លិច​ លុះ​មក​ដល់​ចំណុច​កេីត​ហេតុ​ ស្រាប់​តែ​មាន​បុរស​ជនជាតិ​ចិន​ម្នាក់​បានបេីក​រថយន្តម៉ាក​តូយ៉ូតា ឡង់គ្រីស័រ​ ពណ៌​ស្ករ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​2AH 8559 ធ្វើ​ដធ្វើដំណើរក្នុងទិសដៅស្របគ្នាបានជ្រុល​ទៅ​បុក​​​ម៉ូតូឡាំប្រឺតាពី​ក្រោយ​ ឌា​ បណ្តាល​អោយ​ក្រឡាប់​ផ្ងារ​ឈេី​មួយ​ចំហៀង​ខាង​ឆ្វេង​ តែ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ ។
​បន្ទាប់ពី​កេីត​ហេតុ​ ភាគី​ទាំង​សង្ខាង​សម្របសម្រួល​គ្នា​ដោយ​ខាង​រថយន្ត​បានសង​សំណង​ទៅ​ខាង​ម៉ូតូ​ឡំប្រឺតា​ចំនួន​៤០០ដុល្លារ​ដើម្បី​បញ្ចប់​រឿង​ ៕

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print