នគរបាលខណ្ឌចំការមន ចុះឃាត់អ្នកបើកបរយានយន្តចំនួន​ ១១នាក់ដែលបើកបរបញ្ច្រាសទិសសញ្ញាចរាចរណ៍ តាមបណ្ដោយផ្លូវព្រះនរោត្តម​ យកមកណែនាំ

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំងផ្នែកសណ្ដាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន សហការជាមួយកម្លាំងការិយាល័យចរាចរណ៍ផ្លូវគេាករាជធានីភ្នំពេញ នាព្រឹកថ្ងៃ២៤ ខែមិថុនា ឆ្នាំ២០២៥​ ចុះអនុវត្តអប់រំណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលបានធ្វេីដំណេីរ បើកបរបញ្ច្រាស់ទិសសញ្ញាចរាចរណ៍ តាមបណ្ដោយផ្លូវព្រះនរោត្តមនៅចំណុចពីផ្លូវ ប ៤ ដល់កែងតាយម៉េងចាស់ ដោយបានអប់រំណែនាំដល់ អ្នកបើកបររយានយន្តសរុប ចំនួន១១ នាក់ ក្នុងនោះម៉ូតូកង់បីឥណ្ឌា ចំនួន ០១នាក់ និងម៉ូតូ ចំនួន១០នាក់។

នៅព្រឹកថ្ងៃ​ដដែល​នេះ​ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានចុះការពារ សន្តិសុខ សុវត្ថិភាព និងរៀបចំសណ្តាប់ធ្នាប់​ សម្រួលចរាចរណ៍​ ជូនថ្នាក់ដឹកនាំ នៅមហាវិថីព្រះនរោត្តម ក្នុងភូមិសាស្ត្រខណ្ឌចំការមន។

ជាមួយគ្នានេះ​ កម្លាំងអធិការដ្ឋានខណ្ឌ បានធ្វើការបែងចែកកម្លាំងចេញល្បាត ដើម្បីបង្ការ​ទប់ស្កាត់ បង្ក្រាបបទល្មើស​ ការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ នៅ​ក្នុង​មូលដ្ឋាន​ផងដែរ៕

...

ដោយ​៖ជីណា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print