ខេត្តកំពង់ស្ពឺ៖ លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ បានឱ្យដឹងថា យុវជនម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចស្រាវជ្រាវ នាំខ្លួនយកមកអប់រំ កាលពីថ្ងៃទី២៤ ខែមិថុនា ម្សិលមិញនេះ បន្ទាប់ពីពាក់ព័ន្ធសកម្មភាពបង្ហោះម៉ូតូនៅតាមផ្លូវសាធារណៈកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ នៅផ្លូវលេខ១២៧ ស្រុកសំរោងទង ។
បេីតាមលោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានបញ្ជាក់ឱ្យដឹងថា ក្រោយហេតុខាងលេី កម្លាំងជំនាញព្រហ្មទណ្ឌ ស្រុកបានធ្វេីការស្រាវជ្រាវរហូតកំណត់អត្ដសញ្ញាណបាននិងបានធ្វេីការកោះឈ្មោះ ភន វីសាល ហៅម៉ាប់ ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិព្រៃស្យា ឃុំសែនដី ស្រុកសំរោងទង មកធ្វើការសាកសួរ យុវជនខាងលេីបានឆ្លេីយទទួលស្គាល់ថា ខ្លួនជាអ្នកបើកម៉ូតូ ដឹកនារីម្នាក់ដែលជាសង្សារ និងបានធ្វេីការបង្ហោះម៉ូតូ បង្ហាញឥទ្ធិពលដល់ ថា អនាគតសង្សារអូនមិនសាមញ្ញាប៉ុន្មាននោះទេ ។
ដោយសារតែខ្លួនដឹងខុស និងបានធ្វើការសំពះអង្វរកដល់ម៉ូតូរបស់ខ្លួន នៅចំពោះមុខសមត្ថកិច្ចអធិការនគរបាលស្រុកសំរោងទង ព្រមទាំងមានអ្នកម្ដាយជាសាក្សី ថាកូនប្រុសសន្យាឈប់ប្រព្រឹត្តទង្វើបែបនេះបន្តទៀតហើយ និងសុំក្ដីសណ្ដោះប្រណី ពីម៉ូតូផងដែរ .,
សង្សារមានឈ្មោះ លីហាន ភេទស្រី អាយុ១៨ឆ្នាំ នៅភូមិត្រពាំរកា ឃុំពេជ្រមុន្នី ស្រុកគងពិសី ។
បច្ចុប្បន្នសមត្ថកិច្ចបានអនុវត្ដកោសក់ក្បាល និងធ្វើកិច្ចសន្យាអប់រំប្រគល់ជូនអាណាព្យាបាលដេីម្បីធ្វេីការប្រដៅទូន្មានកុំអោយបន្ដប្រព្រឹត្ដទង្វេីបែបនេះជាលេីកទី២ និងរក្សាទុកនូវមធ្យោបាយម៉ូតូជាបណ្ដោះអាសន្នរយៈពេល ៩០ថៃ្ង ៕ដោយ៖តារា