ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​លួច​ទូរស័ព្ទ​របស់​អ្នក​រត់​កង់​បី​

ចែករំលែក៖

​ ភ្នំពេញ​៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​និង​ជនរងគ្រោះ​ចាប់​ឃាត់​ខ្លួន​ប្រគល់​អោយ​កម្លាំង​កងរាជ​អាវុធ​ហត្ថ​ខណ្ឌ​ចំការ​មន​ធ្វើ​ការ​សួរ​នាំ​ បន្ទាប់​ពី​ជន​សង្ស័យ​រូបនោះ​បានធ្វើ​សកម្មភាព​លួច​ ទូរសព្ទ​របស់​ជនរងគ្រោះ​កំពុង​ដេក​លក់​លើ​កង់​បី​ កាល​ពី​វេលា​ម៉ោង​១និង​២០នាទី​យប់​ ថ្ងៃ​ទី​២៦ ខែ​មិថុនា​ ឆ្នាំ​២០២៥​ទល់មុខ​អាគារ​ព្រីន​ផ្លាហ្សា​ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ព្រះ​នរោត្ដម​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​ ។
​ ជនរងគ្រោះ​និង​ជនសង្ស័យ​មិន​បាន​អោយ​ស្គាល់​អត្តសញ្ញាណ​ ។
តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​ បានឲ្យ​ដឹង​ថា​ មុន​ពេល​កេីត​ហេតុ​ ជនរងគ្រោះ​ជាម្ចាស់​ទូរស័ព្ទ​ បានដេក​លង់​នៅ​លើ​កង់​បី​របស់​ខ្លួន​ លេីចិញ្ចេីម​ផ្លូវ​ ហើយ​គាប់​ជួន​ពេល​នោះ​ ក៏ស្រាប់​តែ​មាន​ជន​សង្ស័យ​ម្នាក់​ ធ្វើ​សកម្មភាព​លួច​យក​ទូរសព្ទ​របស់​ជនរងគ្រោះ​ ម៉ាក​oppo ដែល​ទុក​លេីកង់បី​សំរាប់​មេីល​app បានហើយ​ក៏ដេីរ​ចេញ​បាន​បន្តិច​ តែ​ចៃដន្យ​ត្រូវ​បាន​អ្នក​រត់​កង់​បី​ដូច​គ្នា​ឃើញ​ ដេញ​ចាប់​បានជន​សង្ស័យ​និង​យក​ទូរសព្ទ​របស់​ជនរងគ្រោះ​មក​វិញ​ផង​ដែរ​ ។
​ បន្ទាប់​មក​កម្លាំង​អាវុធ​ហត្ថ​ខណ្ឌ​ចំការ​មន​បានចុះ​ទៅ​ដល់​ហើយ​សួរ​នាំ​ពី​ដំណើរ​រឿង​រួច​ហើយ​ ក៏បាន​នាំ​ខ្លួន​ជន​សង្ស័យ​និង​ជន​រងគ្រោះ​យកទៅ​មូលដ្ឋាន​អាវុធ​ហត្ថ​ខណ្ឌ​ចំការ​មន​ដេីម្បី​ដាក់​ពាក្យ​បណ្ដឹង​និង​ចាត់​ការ​ជនសង្ស័យ​តាម​នីតិ​វិធី​ ៕

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print