ភ្នំពេញ៖ នារីម្នាក់រវល់តែរកទិញម្ហូបស្រាប់តែត្រូវជនសង្ស័យលួចយកម៉ូតូដែលចតខាងក្រោយខ្នងយកទៅបាត់តែត្រូវបានសមត្ថកិច្ចស្រាវជ្រាវយកម៉ូតូបានមកវិញ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នៅផ្សារមុខរោងចក្រមួយកន្លែង ភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនពេលកេីតហេតុរូបគាត់បានជិះម៉ូតូម៉ាកស្កូបពី ពណ៌ស លាយផ្កាឈូក ពាក់ស្លាកលេខភ្នំពេញ 1LE 9926 ចេញពីផ្ទះដេីម្បីទៅផ្សារទិញម្ហូប លុះទៅដល់ផ្សារឈប់ម៉ូតូកាច់សោពន្លត់ម៉ាស៉ីន ដោយម៉ូតូប្រេីសោស្មាឃី កំពុងបែខ្នងរកទិញម្ហូប ស្រាប់តែមានជនសង្ស័យម្នាក់ដេីរថ្មេីរជេីងមកកាច់សោបញ្ឆេះម៉ូតូលួចជិះទៅបាត់ទៅដោយជាប់ទូរស័ព្ទដៃម៉ាក I phone13 pro max ជាប់ក្នុងឃ្លប់ម៉ូតូ។
ជនរងគ្រោះបន្តថា បន្ទាប់មករូបគាត់ក៏ទៅប៉ុស្តិ៍នគរបាលចោមចៅទី៣ដេីម្បីសុំការអន្តរាគមន៍ ។ ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ ដោយបញ្ជាផ្ទាល់ពីលោក ថេង កុសល នាយប៉ុស្តិ៍នគរបាលឲ្យកម្លាំងស្រាវជ្រាវនិងឆែកតាមប្រព័ន្ធអាយខ្លោតទូរស័ព្ទដៃទេីបកំណត់មុខសញ្ញាបាន និងតាមចាប់រហូតទៅដល់ស្រុកកណ្តាលស្ទឹងខេត្តកណ្តាលទេីបឃេីញម៉ូតូជនរងគ្រោះវិញចំណែកជនសង្ស័យគេចខ្លួនបាត់។
បច្ចុប្បន្នម៉ូតូត្រូវបានសមត្ថកិច្ចប្រគល់ជូនជនរងគ្រោះវិញ៕ដោយ៖សុខាសែនជ័យ