រវល់ទិញម្ហូបត្រូវជនសង្ស័យលួចម៉ូតូក្រោយខ្នងតែរត់មិនរួចពីសមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី៣

ចែករំលែក៖

ភ្នំពេញ៖​ នារីម្នាក់រវល់តែរកទិញម្ហូបស្រាប់តែត្រូវជនសង្ស័យលួចយកម៉ូតូដែលចតខាងក្រោយខ្នងយកទៅបាត់តែត្រូវបានសមត្ថកិច្ចស្រាវជ្រាវយកម៉ូតូបានមកវិញ។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី២៥​ ខែមិថុនា​ ឆ្នាំ២០២៥​ នៅផ្សារមុខរោងចក្រមួយកន្លែង​ ភូមិព្រៃព្រីងត្បូង​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា​ មុនពេលកេីតហេតុរូបគាត់បានជិះម៉ូតូម៉ាកស្កូបពី​ ពណ៌ស​ លាយផ្កាឈូក​ ពាក់ស្លាកលេខភ្នំពេញ​ 1LE 9926 ចេញពីផ្ទះដេីម្បីទៅផ្សារទិញម្ហូប​ លុះទៅដល់ផ្សារឈប់ម៉ូតូកាច់សោពន្លត់ម៉ាស៉ីន​ ដោយម៉ូតូប្រេីសោស្មាឃី​ កំពុងបែខ្នងរកទិញម្ហូប​ ស្រាប់តែមានជនសង្ស័យម្នាក់ដេីរថ្មេីរជេីងមកកាច់សោបញ្ឆេះម៉ូតូលួចជិះទៅបាត់ទៅដោយជាប់ទូរស័ព្ទដៃម៉ាក I phone13 pro max ជាប់ក្នុងឃ្លប់ម៉ូតូ។

ជនរងគ្រោះបន្តថា​ បន្ទាប់មករូបគាត់ក៏ទៅប៉ុស្តិ៍នគរបាលចោមចៅទី៣ដេីម្បីសុំការអន្តរាគមន៍​ ។ ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ​ ដោយបញ្ជាផ្ទាល់ពីលោក​ ថេង​ កុសល​ នាយប៉ុស្តិ៍នគរបាលឲ្យកម្លាំងស្រាវជ្រាវនិងឆែកតាមប្រព័ន្ធអាយខ្លោតទូរស័ព្ទដៃទេីបកំណត់មុខសញ្ញាបាន​ និងតាមចាប់រហូតទៅដល់ស្រុកកណ្តាលស្ទឹងខេត្តកណ្តាលទេីបឃេីញម៉ូតូជនរងគ្រោះវិញចំណែកជនសង្ស័យគេចខ្លួនបាត់។

...

បច្ចុប្បន្នម៉ូតូត្រូវបានសមត្ថកិច្ចប្រគល់ជូនជនរងគ្រោះវិញ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print