ភ្នំពេញ: រថយន្តស៊េរីទំនើប២គ្រឿងបេីកលឿនជ្រុលបុកគ្នាពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរនឹងខ្ទៀតទៅបុករថយន្តតូយ៉ូតាព្រូសនៅចិញ្ចើមផ្លូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០២រំលងអធ្រាត្រឈានចូលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥នៅតាមដងផ្លូវបណ្តោយផ្លូវ១៨២ កែងផ្លូវ២២៣ដែលស្ថិតនៅសង្កាត់ ផ្សារដេប៉ូ ទី១ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយប្រាប់ថា នៅមុនពេលកេីតហេតុគេឃើញរថយន្តម៉ាកMERCEDES BENZ C300ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2CB-1113បេីកតាមបណ្តោយផ្លូវ១៨២ក្នុងទិសដៅបត់កេីតទៅលិចក្នុងល្បឿនយ៉ាងលឿន លុះបេីកមកដល់ចំណុចកេីតហេតុក៏ស្រាប់តែឃេីញរថយន្ដមួយគ្រឿងទៀតម៉ាកMERCEDES BENZ C300ពណ៌ខ្មៅពាក់ស្លាកលេខកម្ពុជាCSH-8788 បេីកតាមបណ្តោយផ្លូវ១៨២ក្នុងទិសដៅបត់កេីតទៅលិចស្របគ្នាបន្ទាប់មកក៏ស្រាប់តែរថយន្តម៉ាកMERCEDES BENZ C300ពណ៌ខ្មៅពាក់ស្លាកលេខកម្ពុជាCSH-8788 បានបត់ឆ្វេង បន្ទាប់មករថយន្តម៉ាកMERCEDES BENZ C300ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2CB-1113បានបេីកបុកពេញទំហឹងបណ្តាលឲ្យខ្ទៀតទៅបុករថយន្តតូយ៉ូតាព្រូសមួយគ្រឿងទៀតដែលនៅចិញ្ចើមផ្លូវរងការខូចខាតរថយន្តស៊េរីទំនើបទាំង២គ្រឿងយ៉ាងធ្ងន់ធ្ងរ ។
ក្រោយពេលកេីតហេតុដោយមិនមានដំណាងដោះស្រាយដោះស្រាយដោយកំលាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍បានទាក់ទងទៅសមត្ថកិច្ចជំនាញនៃការរិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដើម្បីស្ទូចរថយន្តទាំង៣គ្រឿងយកទៅរក្សាទុកដេីម្បីចាត់ការតាមនីតិវិធីបន្ត៕