ភ្នំពេញ៖ ក្មេងស្រីទេីបតែមានអាយុ១ខួបកន្លះម្នាក់បានលង់ទឹកធុងក្នុងបន្ទប់ទឹកស្លាប់ខណៈម្តាយរវល់ខ្ចប់នំលក់ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ នៅភូមិ ត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្មេងស្រីរងគ្រោះឈ្មោះ ពេជ្រ ស្រីនាង អាយុ ១៧ ខែ រស់នៅជាមួយម្តាយនៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
តាមសម្តីម្តាយក្មេងស្រីរងគ្រោះបានឱ្យដឹងថា មុនពេលកេីតហេតុរូបគាត់រវល់វេចនំទុកលក់ ដោយឱ្យកូនស្រីទៅងូតទឹកមុន បន្ទាប់មកកូនក៏បានចូលទៅងូតទឹកក្នុងបន្ទប់ទឹកតែម្នាក់ឯង។ លុះមួយសន្ទុះក្រោយមកម្តាយក៏ចូលទៅតាមក្រោយរុញទ្វារចូលឃេីញកូននៅក្នុងធុងទឹកស្លាប់បាត់ទៅហេីយ។
ក្រោយកេីតហេតុ អាណាព្យាបាលបានរាយការណ៍ទៅសមត្ថកិច្ចឱ្យចុះមកពិនិត្យជាក់ស្តែង រួចសមត្ថកិច្ចបានប្រគល់សពទៅឱ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕
...