សម្ដេចតេជោ ហ៊ុន សែន ៖ តើការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសវៀតណាមមានចំណុចល្អអ្វីខ្លះ?

ចែករំលែក៖

ខេត្តព្រៃវែង ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានលើកឡើងថា ការចរចារព្រំដែនរវាងយើង(កម្ពុជា) និងប្រទេសវៀតណាម មានរឿងដែលល្អបំផុតមួយគឺនៅត្រង់ភាគីទាំងពីរស្រុះស្រួលគ្នា ទម្លាក់ខ្សែព្រំដែនដែលនៅជាប់មាត់ព្រែកទៅក្នុងតំបន់ទឹកជ្រៅ។

នៅក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយសិស្ស និស្សិត និងលោកគ្រូ អ្នកគ្រូ នៅមជ្ឈមណ្ឌលអប់រំបណ្តុះបណ្តាល ជាស៊ីមកំចាយមារ នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ដថា ចំណុចនេះ មិនមែនជាចំណុចសាមញ្ញនោះទេ ព្រោះថា បារាំងបានគូសផែនទី ជួនកាលរត់តាមមាត់ព្រែកកម្ពុជា ប្រសិនយើងចង់ចុះទៅដងទឹក គឺត្រូវទៅសុំច្បាប់វៀតណាម ជួនកាលបារាំងគូសព្រំដែននៅមាត់ទឹកខាងវៀតណាម អ៊ីចឹងបើវៀតណាមចង់ចុះព្រែក ត្រូវសុំកម្ពុជា ប្រសិនបើឆ្លងមិនសុំគឺរំលោភដែនដី។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ដំណោះស្រាយរបស់កម្ពុជា និងវៀតណាមមួយចំណុចនេះគឺល្អបំផុតតាមនិយាមអន្ដរជាតិ ដែលគេតែងតែយកជ្រលងទឹកជ្រៅជាងគេធ្វើជាកំណត់ព្រំដែន។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ-តឹនណាម (កម្ពុជា-វៀតណាម) បានប្រែក្លាយទៅជាតំបន់ និងព្រំដែនសុខសន្តិភាព ជាព្រំដែនសម្រាប់ទីផ្សារដោះដូរទំនិញ និងជាព្រំដែនដែលមានការអភិវឌ្ឍន៍រីកចម្រើន សម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការកំណត់ព្រំដែនក្នុងទឹកជ្រៅរវាងកម្ពុជា និងវៀតណាម នឹងទទួលបានផលប្រយោជន៍ដល់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print