ឱ្យកូនទៅងូតទឹកមុន ពេលម្តាយទៅតាមក្រោយស្រាប់តែឃេីញកូននៅក្នុងធុងទឹក

ចែករំលែក៖

ភ្នំពេញ៖​ ក្មេងស្រីទេីបតែមានអាយុ១ខួបកន្លះម្នាក់បានលង់ទឹកធុងក្នុងបន្ទប់ទឹកស្លាប់ខណៈម្តាយរវល់ខ្ចប់នំលក់​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៧ព្រឹក​ ថ្ងៃទី៣​ ខែកក្កដា​ ឆ្នាំ២០២៥​ នៅភូមិ ត្រពាំងពោធិ៍​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្មេងស្រីរងគ្រោះឈ្មោះ​ ពេជ្រ ស្រីនាង អាយុ ១៧ ខែ  រស់នៅជាមួយម្តាយនៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ។

តាមសម្តីម្តាយក្មេងស្រីរងគ្រោះបានឱ្យដឹងថា​ មុនពេលកេីតហេតុរូបគាត់រវល់វេចនំទុកលក់ ដោយឱ្យកូនស្រីទៅងូតទឹកមុន បន្ទាប់មកកូនក៏បានចូលទៅងូតទឹកក្នុងបន្ទប់ទឹកតែម្នាក់ឯង​។ លុះមួយសន្ទុះក្រោយមកម្តាយក៏ចូលទៅតាមក្រោយរុញទ្វារចូលឃេីញកូននៅក្នុងធុងទឹកស្លាប់បាត់ទៅហេីយ។

ក្រោយកេីតហេតុ អាណាព្យាបាលបានរាយការណ៍ទៅសមត្ថកិច្ចឱ្យចុះមកពិនិត្យជាក់ស្តែង រួចសមត្ថកិច្ចបានប្រគល់សពទៅឱ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតា​មប្រពៃណី៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print