រថយន្ត​ទំនើប​ឆេះខ្ទេចមិនដឹងហេតុអី? លេីផ្លូវជាតិលេខ ៤​ ចន្លោះគី​ឡូ៥៩-៦០ ស្ថិត​នៅភូមិទួលថ្មី ឃុំមហាសាំង ស្រុកភ្នំស្រួច​

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ នៅព្រឹកថ្ងៃអាទិត្យ ៣រោច ខែអា​សា​ឍ ឆ្នាំម្សាញ់ ស​ប្ត​ស័​ក ព.ស. ២៥៦៩​ ត្រូវនឹង ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ​២០២៥​ មា​នករណីរថយន្ដទំនេីប១គ្រឿងត្រូវភ្លើងឆេះខ្ទេចមិនអា​ចបញ្ជាក់មូលហេតុច្បាស់លាស់បាននៅឡេីយទេ។

ករណីនេះកើតលេីកំណាត់ផ្លូវជាតិលេខ៤​ ចន្លោះគី​ឡូ៥៩-៦០ ស្ថិត​នៅភូមិទួលថ្មី ឃុំមហាសាំង ស្រុកភ្នំស្រួច​ ខេត្តកំព​ង់ស្ពឺ មានថ​យ​ន្ត១គ្រឿង​ ម៉ាក HYU NDAI ប្រភេទរ​ថយន្ត​ស្ព័រ​ (AC​C​ENT)​ ពណ៌ក្រហម​ ពាក់ផ្លាកលេខ​ភ្នំពេញ​2AG-​5118​អ្នកបើកបរ ត្រូវ​បានគេស្គាល់​ថា​ ជនបរទេស​ សញ្ជាតិ​ចិន​ យោងតាមលិខិតឆ្លង​ដែន​ E​M3775809​ ឈ្មោះ LIU  YAN ភេទស្រី អាយុ​៤​៣ឆ្នាំ មាន​ទី​លំ​នៅ​ ភូមិក្អែកពង ឃុំតាំងស្យា ស្រុកភ្នំ​ស្រួច ខេត្តកំពង់ស្ពឺ ។

តាមការបញ្ជាក់​ពី​លោកវរសេនីយ៍ទោ​ ជុន​ ចន្ទដេត​ អធិកា​រនគរបាលស្រុកភ្នំស្រួច​ និង​ការចុះអន្ដរាគមន៍ដោយផ្ទាល់ពីសំ​ណាក់កងអន្ដរាគមន៍​(ពន្ល​ត់​អគ្គិភ័យ​ស្រុក​ភ្ភ្នំស្រួ) រថយន្ត​បើកបរពីទិសខាង​លិ​ច​ ឆ្ពោះ​ទៅទិសខាង កើត លុះមកដល់ចំណុចខាងលើរថយន្តបានជួបឧប្ប​ទ្ទហេតុ​បណ្ដាលឱ្យមាន​អណ្ដាតភ្លេី​ងឆាបឆេះចេញពីផ្នែកខាងមុខរថយន្ដ​ ពេលនោះអ្នកបេីកបរមានការភ័​យស្លន់ស្លោរក៏បានបញ្ជាយានយ​ន្ដអែមខាងស្ដាំដៃ​ នៃចិញ្ចេីមផ្លូវ​ និង​បានស្នេីសុំកិច្ចអ​ន្ដរាគមន៍​ពីកំលាំងនគរ​បាល​ខេត្តកំពង់ស្ពឺ​ ។

សំណាងល្អករណីឆេះរថយន្ដខាងលេីមិនបង្កឲ្យមាន​ផលវិបាកដល់អាយុជីវិតម្ចាស់រថយន្ដនោះទេគ្រាន់​តតែ រថ​យន្ត​ទំនើប​ខូចខាត​ស្ទេីរទាំងស្រុង​ ករណី​ខាងលេីកំលាំង​នគរបាលនៃអធិការដ្ឋាននគរបា​លស្រុកប្រេីប្រាស់ទឹកអស់មួយរថ​យន្ដ​ ទេីបអាចរារាំងនិងបញ្ច​ប់ករណីអគ្គិភ័យឆេះនេះបាន។

...

សំណូមពរបងប្អូនពលរដ្ឋ​ អ្នកបេីកបរ​យានយន្ត​គ្រប់​ប្រភេទ​គួរតែពិនិត្យលេីលក្ខណៈបច្ចេទេសយានរបស់អ្នកជាប្រចាំនិងមានការប្រុងប្រយ័ត្នលេីការកែឆ្នៃបន្ថែមដោយគ្មានកា​រទទួលខុសត្រូវ​និងត្រូវមានបំពង់ពន្លត់​អគ្គិភ័យ​ដាក់ក្នុងរថ​យន្ដក្នុងការទប់ស្កាត់បង្ការករណីបឋម៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print