ឡំប្រឺតាបេីកបុក​រថយន្ត​តូយ៉ូតា​ព្រុស​ចត​ស្ងៀម​ពី​ក្រោយ​បណ្តាល​អោយ​ក្រឡាប់​ខ្លួន​ឯង​រងការ​ខូចខាត​

ចែករំលែក៖

ភ្នំពេញ​៖ ឡំប្រឺតាមួយ​គ្រឿង​ខណៈ​អ្នក​បើកខ្វះ​ការ​ប្រុងប្រយ័ត្ន​បានជ្រុល​ទៅបុក​រថយន្ត​តូយ៉ូតា​ព្រុស​ដែល​ចត​ស្ងៀម​ពី​ក្រោយ​ បណ្តាល​អោយ​ឡំប្រឺតានោះក្រឡាប់​រងការ​ខូចខាត​ ។
​ ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​១១និង​៤៥នាទី​យប់​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០២៥​ នៅតាម​បណ្ដោយ​ផ្លូវ​ចំហៀង​ស្ថាន​ទូត​រុស្ស៊ី​ សង្កាត់ទន្លេបាសាក់​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​ បានអោយ​ដឹង​ថា​ មុន​ពេល​កេីត​ហេតុ​គេបាន​ឃើញ​បុរស​ម្នាក់​បានបេីកឡំប្រឺតា​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1LL -0206 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ចំហៀង​ស្ថាន​ទូត​រុស្ស៊ី​ ក្នុងទិសដៅ​ពី​លិច​ទៅ​កេីត លុះ​មក​ដល់​ចំណុច​កេីត​ហេតុ​ ស្រាប់​តែ​ឡំប្រឺតានោះជ្រុល​ទៅ​បុក​រថយន្ត​ម៉ាក​តូយ៉ូតា​ព្រុស​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2CE-5842 ដែល​កំពុង​ចត​ស្ងៀម​ចំបញ្ឆិតពីចំហៀង​ខាង​ឆ្វេង​ពី​ក្រោយ​បណ្តាល​អោយឡំប្រឺតានោះក្រឡាប់​រងការ​ខូចខាត​។
​  ដោយ​ឡែក​ខាង​រថយន្ត​តូយ៉ូតា​ព្រុស​វិញ​រង​ការ​ខូចខាត​ផ្នែក​ខាង​ក្រោយ​ចំហៀង​ខាង​ឆ្វេង​ តែ​មិន​គ្រោះថ្នាក់​ដល់​មនុស្ស​ណា​ម្នាក់​នោះ​ទេ​ក្នុង​ករណី​នេះ​ ។
​  ក្រោយ​កេីត​ហេតុ​ ក៏មានតំណាង​ភាគី​ទាំង​សងខាង​មកសម្របសម្រួល​គ្នា​ដោយ​ខាង​ឡំប្រឺតា​ជួយ​ចេញ​ថ្លៃ​ការ​ជួសជុល​អោយ​ខាង​រថយន្ត​ដេីម្បី​បញ្ចប់​រឿង​ ៕ ដោយ៖សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print