ភ្នំពេញ៖ លោក ហ្សង់ ហ្វ្រង់ស័រតាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការថា៖ តាំងពីសតវត្សរ៍ទី១៤មក, កម្ពុជា ជាប្រទេសដែលត្រូវគេឈ្លានពានរហូត។
លោក ហ្សង់ ហ្វ្រង់ស័រតាន់ បានបញ្ជាក់ថា មានមូលហេតុច្រើនដែល ក្នុងនោះ យើងគួរលើកឡើងពីរ ៖ ទីមួយ កម្ពុជាព័ទ្ធជុំវិញទៅដោយប្រទេសជិតខាងខ្លាំងពូកែជាងខ្លួន, ទីពីរ កម្ពុជាសម្បូរទៅដោយប្រាង្គប្រាសាទដែលមិនត្រឹមតែជានិមិត្តរូបនៃអានុភាព(សម័យមុន)ប៉ុណ្ណោះទេ តែក៏ជាប្រភពនៃជំនឿសាសនា, ប្រភពសេដ្ឋកិច្ច និងទេសចរណ៍មួយ(សម័យឥឡូវ) មិនចេះរីងស្ងួត។
បន្ថែមពីនេះ លោក ហ្សង់ ហ្វ្រង់ស័រតាន់ បានសង្កត់ធ្ងន់ថា ម្ល៉ោះហើយ, ក្នុងគោលដៅរក្សាកម្ពុជា ការពារអធិបតេយ្យនិងបូរណភាពនៃប្រជាជាតិយើង កូនក្មួយប្រហែលជាគ្មានជម្រើសអ្វីផ្សេងក្រៅតែពីបន្តប្រឹងប្រែងអភិវឌ្ឍខ្លួន (ពិសេស ពេលស្រុកសាន្តត្រាន) ដើម្បីក្លាយជា ខ្មែរជា និងខ្មែរពូកែ ជាអាទិ៍ក្នុងវិស័យបច្ចេកវិជ្ជានិងវិទ្យាសាស្ត្រ…៕