អន្តរជាតិ៖ យោងតាមការស្ទង់មតិថ្មីបំផុតរបស់ស្ថាប័នស្ទង់មតិ ហ្វូស្សានៃប្រទេសអាល្លឺម៉ង់ ដែលចេញផ្សាយនៅថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២៥ បានបង្ហាញឱ្យឃើញថា ប្រជាជនអាល្លឺម៉ង់លើសពី៥០ភាគរយបានគាំទ្រឱ្យទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ។
ក្នុងចំណោមបស្ចិមប្រទេសធំៗ ប្រទេសបារាំង អង់គ្លេសនិងកាណាដា សុទ្ធតែបានសម្តែងពីចន្ទៈទទួលស្គាល់រដ្ឋប៉ាឡេស្ទីនក្នុងពេលវេលាណាមួយនៅពេលអនាគត ឬក្រោមបុរេល័ក្ខខ័ណ្ឌណាមួយ ប៉ុន្តែអាល្លឺម៉ង់នៅមិនទាន់បង្ហាញអាកប្បកិរិយាច្បាស់លាស់ចំពោះរឿងនេះទេ ហើយបានអះអាងថា ការដែល “ទទួលស្គាល់រដ្ឋប៉ាឡេស្ទីន” ជាជំហានចុងក្រោយនៃដំណើរការចរចាសន្តិភាពរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល។
ប៉ុន្តែភាគីអាល្លឺម៉ង់គាំទ្រការចាត់ទុក “ដំណោះស្រាយរដ្ឋពីរ”ជាមធ្យោយបាយសម្រាប់ដោះស្រាយការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល ៕